ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលបានចូលរួមបង្កើតការងារ ដល់ពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណជាង២០០០នាក់ និងប្រយោលរាប់ពាន់នាក់ទៀត។
នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា «បុគ្គលិកជាង២០០០នាក់ ដែលទទួលបានការងារដោយផ្ទាល់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាបុគ្គលិកជំនាញ និងកាន់តួនាទីគ្រប់លំដាប់ថ្នាក់។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទនភាព ដែលបានចូលរួមបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ពលរដ្ឋកម្ពុជា។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវចក្ខុវិស័យបន្តពង្រីកអាជីវកម្មរបស់ខ្លួនជានិច្ច ដើម្បីបង្កើតការងារបន្ថែមរហូតជូនពលរដ្ឋកម្ពុជា»។ បច្ចុប្បន្ន ខ្មែរ ប៊ែវើរីជីស ក៏កំពុងត្រូវការបេក្ខជនចាប់អារម្មណ៍ចូលម្រើការងារជាច្រើនកន្លែងទៀត៕
ដោយ៖CEN