Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​សុខៗ កើត​ភ្លើង​ប្រច័ណ្ឌ បុរស​ម្នាក់​ចាក់​សម្លាប់​សង្សារ​របស់​ខ្លួន​និង​អារ​.​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ស្លាប់(វីដេអូ)

spot_img

​ភ្នំពេញ​៖​តាម​ប្រភពព័ត៌មាន​ថា​បណ្ដាលមកពី​ភ្លើង​ប្រច័ណ្ឌ ស្រាប់តែ​បុរស​ជា​សង្សារ​បាន​ស្ទុះ​ទាញ​កាំបិត​ចុង​ស្រួច​ទៅ​ចាក់​សម្លាប់​នារី​ម្នាក់ ក្នុង​វង់​ផឹក​ស៉ី បន្ទាប់មក​អារ​.​ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិនទាន់​ស្លាប់ នៅមាន​ដង្ហើម ហើយ​កំរើក​កាយវិការ ក៏​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។

​ហេតុការណ៍​ទំនាស់​រវាង​បុរស​-​នារី​ដែ ល​ជា​គូរ​សង្សារ​នឹង​គ្នា ឈានដល់​ការបង្ហូរ​ឈាម​នេះ បានកើត​ឡើង​នៅ​រសៀល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​បុរី​លឹម ឈាង​ហាក់​ចំការ​ដូង ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ , ខណៈពេល​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​ត្រួតពិនិត្យ​សព និង​ហេតុការណ៍​ហើយ​ស្រាវជ្រាវ​។​

​បើតាម​ប្រភពព័ត៌មាន​បឋម​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បុរស​ជា​សង្សារ​បាន​ចាក់​សម្លាប់​នារី​ប​ណ្តោ​ល​ឲ្យ​ស្លាប់​ភ្លាមៗ បុរស​ដែលជា​គូរ​សង្សារ​បាន​អារ​.​ក សម្លាប់​ខ្លួនឯង​ដែរ ប៉ុន្តែ​គ្រាន់តែ​ដាច់​បំពង់​.​ក មិនទាន់​ស្លាប់​ទេ ហើយក៏​ត្រូវបាន​មិត្ត​ភ​ក្កិ និង​សាច់ញាតិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។

​សមត្ថកិច្ច​បង្ហើប​ថា មូលហេតុ​នេះ​ឃាត​កម្មនេះ អាច​បណ្តាលមកពី​រឿង​ប្រច័ណ្ឌ ៕​ដោយ​៖ មី​ដា​


spot_img
×