Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនា​មហាវិថី​ថ្មី ទទឹង ៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​

spot_img

​ភ្នំពេញ ៖ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល សែន​សុខ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ ។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានចេញ​ផ្ស​យ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី ទទឹង ៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ នៅ​ដើម​សប្តាហ៍​ក្រោយ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×