Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​អាមេរិក​ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ខណៈទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ គិតត្រឹមឆ្នាំ​២០១៩ កើនដល់ចំនួន ៤,៧​ប៊ីលាន​ដុល្លារ

spot_img

ភ្នំពេញ៖ ឯកឧត្តម​រដ្ឋមន្ត្រី​​ពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក ​បាន​កើនឡើង​ពី ៣,៣ ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ មកដល់ ៤,៧​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ក្នុង​អាត្រា​កំណើន​ប្រមាណ ៤២ ភាគរយ​។

ឯកឧត្តម ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​គណៈប្រតិភូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ​​កាលពី​វេលា​ម៉ោង ៥និង៣០​នាទី​ល្ងាច នៃ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា។

​នៅក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ពី​សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក ដែល​បាន​កើនឡើង​ពី ៣,៣ ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ មកដល់ ៤,៧​ប៉ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ក្នុង​អាត្រា​កំណើន​ប្រមាណ ៤២ ភាគរយ​។
ឯកឧត្តម​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន និង​គតិយុត្ត ដែល​ធានា​បង្កើន​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរ នៅ​កម្ពុជា​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើ​បច្ចុប្បន្នភាព​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ កម្ពុជា​-​អាមេរិក​(TIFA)​។ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​រំលេច​ពី​ការចូល​ជាធរ​មាននៃ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការបង្កើត​អនុ​ក្រឹ​ត និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ និង​បានស្នើ​ភាគី​អាមេរិក​បន្ត​ជំរុញ​វិនិយោគិន​របស់ខ្លួន​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ឲ្យបាន​កាន់តែច្រើន​។ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​សុទិដ្ឋិនិយម ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​បាន​ឯកភាព​ជាបឋម​ក្នុងការ រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​អាមេរិក​លើក​ទី​៦ តាមរយៈ Video Conference នៅពេល​ខាងមុខ តាម​ស្ថានភាព​ជាក់ស្តែង​។

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ការបើក​វេទិកា​ជួប​ជុំ​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ការបង្ហាញ​ការវិនិយោគ​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ AmCham Cambodia ព្រមទាំង​បាន​ទស្សនាការ​ដាក់តាំង​ផ​លិ​ផល​សក្តានុពល​មួយចំនួន​របស់​អាមេរិក ​ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ​៕ដោយ៖កូឡាប

spot_img
×