Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ព្រមាន​បាញ់​កោះ​ហ្គា​ម​អា​មេ​រិច​សារជាថ្មី មុនពេល​អា​មេ​រិច និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បានធ្វើការ​ព្រមាន​ជាថ្មី​ម្តង​ទៀតថា កូរ៉េខាងជើង​នឹង​បាញ់​មី​ស៊ី​ល​ទៅលើ​ទឹកដី​អា​មេ​រិច​គឺ​កោះ​ហ្គា​ម (Guam)​។​ ​កូរ៉េខាងជើង​ព្រមាន​ថា វិធានការ​ធ្វេសប្រហែស​របស់​អា​មេ​រិច​អាច​នឹង​បង្ខំ​ឲ្យ​ទីក្រុង​ព្យុង យ៉ាង​ចាត់វិធានការ​។​

​កូរ៉េខាងជើង​ធ្លាប់​និយាយ​កាលពី​ដំបូង​ថា ខ្លួន​កំពុង​ពិនិត្យមើល​ពី​គំរោង​ក្នុងការ​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​ទៅ​ក្បែរ​កោះ​ហ្គា​ម​អា​មេ​រិច ស្ថិតក្នុង​តំបន់​ប៉ា​ស៊ី​ភិ​ច កាលពី​ខែសីហា ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើការ​ព្រមាន​រដ្ឋ​កុ​ម្មុនិ​ស្ត​ថា វា​នឹង​ប្រឈម​ភ្លើងកំហឹង​ដែល​ពិភពលោក​មិន​ធ្លាប់​ឃើញ​ពីមុនមក​។​

Kim Kwang Hak អ្នកស្រាវជ្រាវ​ម្នាក់​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អា​មេ​រិច របស់​ក្រសួងការបរទេស​កូរ៉េខាងជើង និយាយថា “​ពួកយើង​ធ្លាប់បាន​ព្រមាន​ជាច្រើន​ដង​រួចមក ហើយ​ថា ពួកយើង​នឹង​ចាត់វិធានការ​តបត​ដើម្បី​ការពារ​ខ្លួន រួមមាន​ការបាញ់​មី​ស៊ី​ល​ទៅ​ដែនទឹក​ក្បែរ កោះ​ហ្គា​ម​អា​មេ​រិច​”​។​

​អ្នកស្រាវជ្រាវ​ដដែល​និយាយទៀតថា “​សកម្មភាព​យោធា​អា​មេ​រិច​ជួយ​ពង្រឹង​ដល់​ការប្តេជ្ញាចិត្ត​របស់​ពួកយើង​ថា អា​មេ​រិច​គួរតែ​ត្រូវ​បង្ក្រាប​ដោយ​ការបាញ់​កំ​ទិញ និង​ធ្វើ​ឲ្យ​ពួកយើង​យកដៃ​កេះកៃ ដើម្បី​ចាប់​វិធាន​ការតបត​ដ៍​ខ្លាំង​បំផុត​”​។​

​ការព្រមាន​សារជាថ្មី​របស់​កូរ៉េខាងជើង​ក្នុងការ​បាញ់​កោះ​ហ្គា​ម​អា​មេ​រិច​នេះ ធ្វើឡើង​មុនពេល​ដែល អា​មេ​រិច និង​កូរ៉េខាងត្បូង និង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ​។​

​សមយុទ្ធ​យោធា​រួម​គ្មា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ខាង​សម្បារ​យ៉ាងខ្លាំង​។ រដ្ឋាភិបាល​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នោះ​ថា ជាការ​ត្រៀមខ្លួន​ដើម្បី​ឈ្លានពាន​កូរ៉េខាងជើង​។​

spot_img
×