Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ កំណត់​ជា​បណ្ដោះអាសន្ន​នូវ​មាត់ច្រក សម្រាប់​នាំចូល​មុខទំនិញ​ស្រា និង​បារី​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ជម្រាប​មក​លោក លោកស្រី​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ​និង​រដ្ឋាករ​ក្នុង​កម្មវត្ថុ ការកំណត់​ជា​បណ្ដោះអាសន្ន​នូវ​មាត់ច្រក សម្រាប់​ការនាំ​ចូល​មុខទំនិញ​ស្រា និង​បារី​គ្រប់​ប្រភេទ ដោយ​យោងតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​លិខិត​របស់លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​លើ​មុខទំនិញ​ដែលមាន​វេទយិតភាព​លើ​ចំណូល និង​រួមចំណែក​ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កំណត់​ជា​បណ្ដោះអាសន្ន នូវ​មាត់ច្រក​នាំចូល សម្រាប់​មុខទំនិញ​ស្រា (​ដែលមាន​ជាតិ​អាល់កុល​លើសពី​១០%) និង​បារី (​ស្ថិតក្នុង​ទីតាំង ២៤,០២) គ្រប់​ប្រភេទ ដូចខាងក្រោម​៖

១៖ អនុញ្ញាតឱ្យ​នាំចូល​តែ​តាម​មាត់ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ លើកលែងតែ​ការនាំ​ចូល​តាម​របប​អគារ​លក់ទំនិញ​រួច​ពន្ធ​។​

២៖ ការនាំ​ចូល​តាម​មាត់ច្រក​ព្រំដែន​ផ្សេងទៀត ត្រូវមាន​ការអនុញ្ញាត​ជាមុន​ពី​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​។​

​អគ្គនាយកដ្ឋាន​គយ បាន​បញ្ជាក់ថា ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ​និង​រដ្ឋាករ ចាត់ចែង​អនុវត្តតាម​ខ្លឹមសារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ (​គិត​តាម​កាលបរិច្ឆេទ​នៃ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​) រហូតដល់​មានការ​កំណត់​ជាថ្មី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×