Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​ស្រវឹង​បើករថយន្ត​បុក​គ្នា​ជាមួយ​ឡាន​ដឹក​ឥដ្ឋ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង

​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១២-២១៣ ស្ថិតនៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​ចរាចរណ៍​បានអោយដឹងថា មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត​CAMRY បា​ឡែ​ន​១​គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2S-3447 អ្នកបើកបរ​ឈ្មោះ ដូ​វ៉ាន់ ទៀន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ B8900066 មុខរបរ​កម្មករ​រោងចក្រ​ហុក​ជូ មាន​អ្នករួមដំណើរ​ចំនួន​២​នាក់​៖
១-​ឈ្មោះ​ង៉ូ យឿ​ង​ថៃ ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករ​។ ២-​ឈ្មោះ​ដូ វ៉ាន់​តិ​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​កម្មករ អ្នក​ទាំងបី ស្នាក់នៅ​រោងចក្រ​ហុក​ជូ ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​បន្តទៀតថា​យន្ត​កាមរី មាន​ទិសដៅ​ពី​ក្នុង​ក្រុងព្រះសីហនុ ចេញមក​ព្រៃនប់ (​អ្នករួមដំណើរ​ទាំងអស់ ទើបនឹង ចេញពី​ការហូបចុក​នៅ​ម្តុំ​មូល​តោ​)​។ លុះដល់​ចំណុច​ខាងលើ​ផ្លូវ​កោង​ក៏បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​ពី​ចំហៀង​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3C-8654 ដែលមាន​ទិសដៅ​បញ្ច្រាស់​គ្នា​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់ អ្នកបើករថយន្ត ឈ្មោះ​ដូ វ៉ាន់​ទៀន ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​ត្រូវបាន​បងប្រុស​បង្កើត និង ក្រុមហ៊ុន​ហុក​ជូ លន​ចាត់ចែង​យក​សព ទៅ​ប្រទេស​វៀតណាម​។

​ចំណែក​រងរបួស​មួយ​នាក់ ឈ្មោះ​ង៉ូ យឿ​ង​ថៃ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​។ អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ដូ វ៉ាន់​តិ​ន មិនមាន​រងរបួស​ឡើយ ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ បានគេច​ខ្លួន មុន​សមត្ថកិច្ច​ទៅដល់​។

​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​៕​

×