Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ៖ ផលិតភាព និង​គុណភាព​ស៊ីម៉ងត៍​របស់​ខ្មែរ លើក​ស្ទូ​យ​ដល់​វិស័យ​សំណង់ ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) លោក​ឧកញ៉ា លាង ម៉េង បាន​អះអាងថា ការខិតខំ​ផលិត និង​បង្កើត​គុណភាព​ស៊ីម៉ងត៍ បាន​ចូលរួមចំណែក​លើក​ស្ទូ​យ​វិស័យ​សំណង់​នៅ​កម្ពុជា ក៏ដូចជា ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ជំរុញ​ការបង្កើន​ផលិតភាព និង​គុណភាព​ស៊ីម៉ងត៍​របស់​ខ្មែរ ខណៈដែល​តម្រូវការ​នៅតែ​ស្ថិតនៅក្នុង​អត្រា​ខ្ពស់ ទោះបីជា​ស្ថិតនៅ​ក្នុងស្ថានភាព នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ​។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ចំនួន​៥ រួមមាន​៖ ក្រុមហ៊ុន​កំពត ស៊ី​មេន​ ក្រុមហ៊ុន​ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន​ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ចក្រី​ទីង​ ក្រុមហ៊ុន​បាត់ដំបង ខន​ស៍ ស៊ី​មេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ខម​ភេ​នី លី​មី​ធី​ត​។​

​លោក​ឧកញ៉ា លាង ម៉េង បាន​កោតសរសើរ​ដល់ ក្រុមហ៊ុន​ស៊ីម៉ងត៍ ដែលជា​សមាជិកសមាគម​ទាំងអស់ ដែល​បាន​ខិតខំ​ផលិត និង​បង្កើត​គុណភាព​ស៊ីម៉ងត៍​របស់ខ្លួន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​លើក​ស្ទូ​យ​វិស័យ​សំណង់​នៅ​កម្ពុជា​។ សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា បាន​ខិតខំ​ស្វែងរក​វត្ថុធាតុដើម​បន្ថែម ដើម្បី​បង្កើត​ស៊ីម៉ងត៍​កម្ពុជា កាន់​តែមាន​គុណភាព ពិសេស​ដើម្បី​ពង្រីក​ទីផ្សារ និង​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​សំណង់​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​ឡើង​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តោត​យកចិត្តទុកដាក់​ដល់​វិស័យ​ឧស្សាហកម្ម ដោយបាន​នឹង​កំពុង​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ ផ្លូវ ថ្នល់​ជាច្រើន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទាំងអស់នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ផលិត និង​បង្កើត​គុណភាព​ស៊ីម៉ងត៍​របស់​ខ្មែរ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៥ និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ​ជាង ៨​លាន​តោន ក្នុង​មួយឆ្នាំ ដែល​អាចបំពេញ​តម្រូវកា​រ​ក្នុងស្រុក​បាន​ស្ទើរតែ​១០០%​។ រោងចក្រ ផលិត​ស៊ីម៉ងត៍​ទាំង​៥​នោះ មាននៅ​ខេត្តកំពត​ចំនួន ៤ និង​ខេត្តបាត់ដំបង​ចំនួន ១ រោងចក្រ​៕

​ដោយ​ ៖ CEN

 

 

 

×