Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចព្រះ​សង្ឃនាយក អំពាវនាវ​ប្រជា​ពុទ្ធបរិស័ទ ឲ្យ​បន្ត​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេច ព្រះសង្ឃ​នាយក​នៃ​គណៈមហានិកាយ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ ដែល​មក​ចូលរួម​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ តាម​វត្ត​អារាម​ទាំងអស់ ឲ្យ​បន្ត​និង​ពង្រឹង​ការការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តា​វិធានការ ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ការអំពាវនាវ​របស់​សម្ដេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ទៅកាន់​ប្រជា​ពុទ្ធបរិស័ទ​ដូចនេះ នៅក្នុង​ឱកាស​នៃ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​បទុម​វ​តី ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ដែលជា​វេណ​របស់​ឯកឧត្តម​ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង លោកជំទាវ រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គ​លិ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​កាន់​ថ្ងៃ​បិណ្ឌ​ទី​៧​នេះ​។

​ដោយឡែក​សម្រាប់​សម្ដេច​ព្រះ​ពុទ្ធិ​ជ័យ ឃឹម សន ព្រះប្រធាន​លេខាធិកា​រដ្ឋា​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​សង្ឃដីកា​ថា ការ​គោរ​ព្ធ​ប្រតិបត្តិ និង​ការធ្វើ​បុណ្យទាន​នានា ពិសេស​បុណ្យ​ជា​ប្រៃ​ណី​របស់​ជាតិខ្មែរ គឺជា​កិច្ច​ដ៏​ប្រពៃ​ណាស់​ដែល​ត្រូវគោរព​ប្រតិបត្តិ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ការរក្សា​គម្លាត​សង្គម និង​ការអនុវត្ត​អនាម័យ ក៏​ជា​បញ្ហា​ចម្បង និង​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវតែ​អនុវត្ត​ជាប្រចាំ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សូមបញ្ជាក់ថា តាមរយៈ​បុណ្យ​កុសល​កើតចេញពី​បុណ្យកាន់បិណ្ឌ​នេះ​ទី​៧​នេះ ឯកឧត្តម​ជា ចាន់តូ និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា មួយចំណែក​បាន​ឧទ្ទិស​ជូន​ដល់​ជីដូន ជីតា​មាតា បិតា និង​ញាតិ​ការ​ទាំង​៧​សណ្ដាន បាន​ចែក​ឋាន​នោះ​មួយចំណែក​ទៀត ក៏បាន​ឧទ្ទិស​ជូន​ចំពោះ​ដល់​ឌួង​វិ​ញ្ញា​ក្ខ​ន្ខ នៃ​វីរៈ​យុទ្ធជន យុទ្ធ​នារី ស្នេហា​ជាតិ​គ្រប់ៗ​ជំនាន់ ដែល​បាន​បូជា​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​បាន​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​ប្រជា​ជាន​កម្ពុជា ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុង​របរ​ប្រល័យពូជសាសន៍ ប៉ុល ពត នោះ​ផងដែរ ។​

​ទន្ទឹមនឹង​នេះដែរ ឯកឧត្តម ជា ចាន់តូ និង លោកជំទាវ ក៏បាន​បួងសួង​សូម​ឲ្យ​មនុញ្ញផល​ដែល​កើតចេញ​ទឹក​សុទ្ធា​ជ្រះថ្លា នៃ​មហា​កម្លាំង​សាមគ្គី​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី បុគ្គ​លិ​ធនាគារជាតិ​នៃ​កម្ពុជា នាឱកាស​នេះ ផ្ដល់​មក​នូវ​សេចក្ដីសុខ​ចម្រុងចម្រើន ដល់​ថ្នាក់​ជាន់ខ្ពស់​ប្រទេស​កម្ពុជា ប្រជាជន​និង​សូម​ឲ្យ​មាតុភូមិ​កម្ពុជា ជួប​សន្តិភាព​និង​មាន​សេចក្ដីសុខ​គ្រប់ប្រការ ព្រមទាំង​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​សម្បូរ​រុងរឿង​។​
​នៅក្នុង​ឱកាស​នៃ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧​នេះដែរ ឯកឧត្តម​ជា ចាន់តូ និង​លោកជំទាវ បាន​វេ​បច្ច័យ​ដែល​កើតចេញពី​ទឹកចិត្ត ប្រកបដោយ​សុទ្ធា​របស់​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ថ្វាយ​សម្ដេច ព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត សម្រាប់​ទ្រទ្រង់​និង​កសាង​វត្ត​បទុម​វ​តី និង​បាន​ប្រគេន​ទេយ្យវត្ថុ និង​បច្ច័យ​ដល់​ព្រះសង្ឃ​ក្នុង​អារាម​នេះ​ផងដែរ​៕
​ដោយ​៖CEN​

×