Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​សំដែង​លើ​អាកាស ៣​នាក់​ស្លាប់​ដោយ​ការបុក​គ្នា​កណ្តាល​អាកាស​នៅ​អូស្ត្រាលី​

spot_img

​អ្នក​លោក​សំដែង​លើ​អាកាស (Skydriver) ចំនួន ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​រដ្ឋ​ឃ្វី​ន​ឡេ​ន (Queensland) ប្រទេស​អូស្ត្រាលី ដោយសារតែ​បុក​គ្នា​នៅលើ​អាកាស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អូស្ត្រាលី​។​

​បើតាម​ប៉ូលីស​រដ្ឋ​ឃ្វី​ន​ឡេ​ន ថ្លែង​នៅក្នុង​សេចក្តីប្រកាស​បាន​ឲ្យ​ដឹងថា បុរស​ចំនួន ២​នាក់​ស្ថិតក្នុង​វ័យ ៣០ និង​ស្ត្រី​ម្នាក់ ក្នុង​វ័យ ៥០ ត្រូវបាន​គេ​រកឃើញថា​ស្លាប់​នៅលើ​ឆ្នេរ Mission Beach ដែលជា​តំបន់ សំរាប់​ការ​លោត​សំដែង​លើ​អាកាស​ដ៍​មាន​ប្រជាប្រិយភាព​មួយ​។​

​ប៉ូលីស​និយាយថា ការស៊ើបអង្កេត​ដំបូង​បាន​រកឃើញថា មនុស្ស​ម្នាក់​ប្រហែល​ស្លាប់​ដោយសារតែ​បុក​គ្នា​មួយ​នឹង​អ្នក​សំដែង​ផ្សេង ហើយ​ឆ័​ត្រ​យោង​របស់​ពួក​មិន​មិន​រលាស់​ល្អ​។​

​សាកសព​របស់​អ្នក​សំដែង​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅក្បែរ​គ្នា នៅ​កើ​សួនច្បារ​នៃ​ផ្ទះមួយ ហើយ​បើតាម​ការ​សម្តី​របស់​អ្នក​ដែល​រស់នៅ​ទីនោះ​ម្នា​ក់បាន​ឲ្យ​ដឹងថា សាកសព​ត្រូវបាន​គេ​រកឃើញ ប្រហែល ១,៥​គីឡូម៉ែត្រ​ពី​តំបន់ ដែល​អ្នក​សំដែង​តែងតែ​ចុះចត​៕ សុភ័ក្ត្រ​

spot_img
×