Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង ត្រូវបាន​ដំឡើង​ដល់ ១៩២ ដុល្លារ​សម្រាប់​ឆ្នាំ ២០២១

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​១ ឆ្នាំ​ទី​២ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ច​ចារ​ចុងក្រោយ បន្ទាប់ពី​ប្រើ​អស់​រយៈពេល​ច្រើន​ខែ​មក រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ចំនួន​១៩២​ដុល្លារ សម្រាប់​ឆ្នាំ​២០២១ ខាងមុខនេះ​។ នេះ​បើតាម​លទ្ធផល នៃ​កិច្ចប្រជុំ នៅ​ព្រឹក​មិញ​។​

​ក្នុងការ​ប្រជុំ​សម្រេច​ចុងក្រោយ​នេះ ភាគី​ទាំងអស់​បាន​បោះឆ្នោត​គាំទ្រ​ដល់​តួលេខ​១៩០​ដុល្លារ ពោលគឺ​ចង់​រក្សា​ចំនួន​ប្រាក់​ឈ្នួល​កម្មករ ឱ្យនៅ​ដូច​ឆ្នាំ​២០២០​ដដែល ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ផ្តល់​២​ដុល្លារ​បន្ថែមទៀត​លើ​តួលេខ​១៩០​ដុល្លារ​នេះ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​របស់ កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​កើន​ដល់​១៩២​ដុល្លារ សម្រាប់​ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ​នេះ បានធ្វើ​ឡើង​នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ក្រោម​អធិបតីភាព លោក អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយមាន​ការចូលរួម​ពី​សមាសភាព​ត្រីភាគី មាន​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព និង​ភាគ​និយោជក​ផងដែរ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៩៧ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​មាន​ចំនួន​តែ ៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយខែ រហូតដល់​ឆ្នាំ​២០២០​នេះ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នៅ​កម្ពុ​ជាមាន​ចំនួន ១៩០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ​៕
ដោយ​៖CEN


×