Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតាម​មូលដ្ឋាន កំពុងតែ​ប្រឈម​និង​ជួបប្រទះ​កើតមាន​កន្លងមក ដែលមាន​ស្ថានភាព​ក្រីក្រ និង​កំពុង​ជួប​ការលំបាក ចំនួន​គ្រួសារ​ក្រីក្រ ពី​ប្រភព​ចំណូល ពិការ​ធ្វើ​ចំណាកស្រុក បំណុល​និង​កត្តា​គួបផ្សំ​ជាច្រើន​ទៀត

​បាត់ដំបង ៖ ឯកឧត្តម សុខ សារា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា តាមរយៈ​ពី​ការផ្តោត​នូវ​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ របស់​មន្ទីរ​វិស័យ​និង​ការវាយតម្លៃ​កិច្ចការងារ​អភិវឌ្ឍន៍ជនបទ របស់​ខេត្ត​នីមួយៗ​ក្នុង​តំបន់​៤ សុទ្ធតែ​បង្ហាញ​ពី​ការ​ប្រឈម​និង​ពី​កាលានុវត្តភាព ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ​ខេត្ត​របស់ខ្លួន ដោយបាន​ផ្តោតលើ​ការវាយតម្លៃ​ពី​ស្ថានភាព​ទូទៅ ដូចជា​នៅតាម​បណ្តា​ស្រុក​-​ក្រុង ភូមិ​ឃុំ​ដែលមាន​ស្ថានភាព​ក្រីក្រ និង​កំពុង​ជួប​ការលំបាក ចំនួន​គ្រួសារ​ក្រីក្រ ពី​ប្រភព​ចំណូល ពិការ​ធ្វើ​ចំណាកស្រុក បំណុល និង​កត្តា​គួបផ្សំ​ជាច្រើន​ទៀត ដែល​មូលដ្ឋាន​កំពុងតែ​ប្រឈម​និង​ជួបប្រទះ​កើតមាន​កន្លងមក​។ តាម​ការ​ស្តាប់​នូវ​មតិយោបល់​គន្លឹះ​ល្អៗ ដែលជា​ធាតុ​ផ្សំ​ក្នុងការ​ស្វែងរក​ការពិត​ពី​បញ្ហា​ប្រឈម​នានា នៅក្នុង​មូលដ្ឋាន​ជនបទ​របស់​ខេត្ត​នីមួយៗ​។​

​ឯកឧត្តម សុខ សារា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍​បញ្ជាក់ថា ដោយបាន​វាយតម្លៃ​ពី​អង្គសិក្ខាសាលា ដែល​បានផ្តល់​និង​បាន​រកឃើញ​ធាតុ​ផ្សំ​ថ្មីៗ ដើម្បី​បានដាក់​ប​ញ្ជូ​ល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ដើម្បី​ឲ្យ​ប្រែក្លាយ​ផែនការ​សិក្សា​លម្អិត នៅ​ថ្នាក់​តំបន់​ពិតជា​និង​បាន​ផ្តល់នូវ​សូចនាករ​ថ្មីៗ​បន្ថែមទៀត មុន​និង​ព័ត៌មាន​ទាំងនេះ បាន​ប្រែក្លាយជា​បណ្តុំ​បញ្ហា​ពិតប្រាកដ និង​ជាក់លាក់​ត្រឹមត្រូវ​និង​ប្រែក្លាយ ទៅជា​គោលនយោបាយ​ថ្នាក់ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ជនបទ នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ​។ ក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​និង​ដើម្បី​ស្វែងយល់ ពី​ការងារ​អភិវឌ្ឍន៍ជនបទ​នៅ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​ស្ថិតក្នុង​តំបន់​៤ ក្រោម​ប្រធានបទ​ស្តីពី “​បញ្ហា​ការ​ប្រឈម​និង​កាលានុវត្តភាព​ក្នុងការ​អភិវឌ្ឍន៍ជនបទ​” ។ ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មកពី​ខេត្ត​ចំនួន​៥ ដែលជា​ខេត្ត​ស្ថិតនៅក្នុង​តំបន់​៤ រួមមាន​ខេត្តបាត់ដំបង​(​ខេត្ត​ម្ចាស់ផ្ទះ​) ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន​
​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។ សិក្ខាសាលា ស្ដីពី​ការស្វែងយល់​ពី​ការងារ​អភិវឌ្ឍន៍ជនបទ​នៅ​មូលដ្ឋាន ក្រោម​ប្រធានបទ​ស្តីពី​បញ្ហា​ការ​ប្រឈម​និង​កាលានុវត្តភាព ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ និង​ការចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​គម្រោង​អភិវឌ្ឍន៍ជនបទ នៅតាម​បណ្តា​ខេត្ត​គោលដៅ​ក្នុង​តំបន់​ខាងលើ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​។ តាមរយៈ​ពី​ការផ្តោត​នូវ​ការលើកឡើង របស់​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​វិស័យ និង​ការវាយតម្លៃ​កិច្ចការងារ​អភិវឌ្ឍន៍ជនបទ របស់​ខេត្ត​នីមួយៗ​ក្នុង​តំបន់​៤ សុទ្ធតែ​បង្ហាញ​ពី​ការ​ប្រឈម​និង​ពី​កាលានុវត្តភាព ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ​ខេត្ត​របស់ខ្លួន ដោយបាន​ផ្តោតលើ​ការវាយតម្លៃ​ពី​ស្ថានភាព​ទូទៅ ដូចជា​៖​នៅតាម​បណ្តា​ស្រុក​-​ក្រុង ភូមិ​ឃុំ​ដែលមាន​ស្ថានភាព​ក្រីក្រ និង​កំពុង​ជួប​ការលំបាក ចំនួន​គ្រួសារ​ក្រីក្រ ពី​ប្រភព​ចំណូល ពិការ​ធ្វើ​ចំណាកស្រុក បំណុល និង​កត្តា​គួបផ្សំ​ជាច្រើន​ទៀត ដែល​មូលដ្ឋាន​កំពុងតែ​ប្រឈម​និង​ជួបប្រទះ​កើតមាន​កន្លងមក​។ តាមរយៈ​ការ​ស្តាប់​នូវ​មតិយោបល់​គន្លឹះ​ល្អៗ ដែលជា​ធាតុ​ផ្សំ​ក្នុងការ​ស្វែងរក​ការពិត​ពី​បញ្ហា​ប្រឈម​នានា នៅក្នុង​មូលដ្ឋាន​ជនបទ​របស់​ខេត្ត​នីមួយៗ​។​

​ឯកឧត្តម សុខ សារា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍​បញ្ជាក់ថា ដោយបាន​វាយតម្លៃ​ពី​អង្គសិក្ខាសាលា ដែល​បានផ្តល់​និង​បាន​រកឃើញ​ធាតុ​ផ្សំ​ថ្មីៗ ដើម្បី​បានដាក់​ប​ញ្ជូ​ល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ដើម្បី​ឲ្យ​ប្រែក្លាយ​ផែនការ​សិក្សា​លម្អិត​នៅ​ថ្នាក់​តំបន់ វា​ពិតជា​និង​បាន​ផ្តល់នូវ​សូចនាករ​ថ្មីៗ​បន្ថែមទៀត មុន​និង​ព័ត៌មាន​ទាំងនេះ បាន​ប្រែក្លាយជា​បណ្តុំ​បញ្ហា​ពិតប្រាកដ និង​ជាក់លាក់​ត្រឹមត្រូវ​និង​ប្រែ​ក្លាយទៅជា​គោលនយោបាយ​ថ្នាក់ជាតិ សម្រាប់​ការអភិវឌ្ឍន៍​ជនបទ​នៅ​ឆ្នាំ​២០៣០​ខាងមុខ នេះ​គឺ​ជាល​ទ្ទ​ផល​ជុំ​ទី​១ នៅក្នុង​ដំណើរ​នៃ​ទស្សនកិច្ច​សិក្សា​គម្រោង​អភិវឌ្ឍន៍ជនបទ នៅតាម​បណ្តា​ខេត្ត​ទាំង​៥​ក្នុង​តំបន់​៤​។ កិ​ច្ចស​
​ហ​ការល្អ​ក្នុងការ​គាំទ្រ​ពី​អាជ្ញាធរ នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​ផងដែរ ដែល​បានធ្វើ​ឲ្យ​សិក្ខាសាលា​ថ្ងៃនេះ ទទួលបាន​លទ្ធផល​និង​ធាតុ​ផ្សំ​​រួមបញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​របស់​ក្រសួង និង​ថ្នាក់ជាតិ​នៅ​ថ្ងៃ​អនាគត​៕
​ដោយៈ​អ៊ុង​សា​រុំ​

×