ភ្នំពេញ៖នៅព្រឹកថ្ងែទី១០ ខែកញ្ញា ឆ្នាំ២០២០មានកម្មករសរុបប្រមាណជាង២០០០នាក់ បាននាំតវ៉ាបិទផ្លូវ២១៧ ដែលស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទាមទារការឈប់សម្រាករយៈពេល៥ថ្ងែ និងឱ្យបើកប្រាក់ខែមុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខណៈដែលថៅកែ អនុញ្ញាតឱ្យឈប់តែរយៈពេល៣ថ្ងែ តាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មករម្នាក់ ក្នុងចំណោមកម្មករជាច្រើននាក់ ដែលនាំគ្នាមកតវ៉ា បានបញ្ជាក់ប្រាប់ក្រុមការងារ CEN ឱ្យដឹងថា ពួកគាត់សុំឈប់សម្រាករយៈពេល៥ថ្ងែមុន គឺចាប់ពីថ្ងែ១៤ ដល់ថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានរយៈពេល៧ថ្ងៃ ដោយរាប់ចាប់បញ្ជូលទាំងថ្ងែអាទិត្យទី២០ ខែកញ្ញាផងដែរ។
ដោយថៅកែបានបញ្ជាក់ថា ចំពោះថ្ងែសៅរ៍១៤ , ១៥ និង១៩ ត្រូវបានធ្វើការដោះដូរជាមួយបំណាច់ឆ្នាំរបស់កម្មករនិយោជិតដែលនៅសល់។
បន្ទាប់ពីមានការដោះស្រាយ ពីតំណាងរោងចក្រនិងថៅកែ ក៏ក្រុមកម្មករទាំងអស់នេះ ក៏បំបែកជួរគ្នាចូលរោងចក្រវិញរៀងៗខ្លួន៕ ដោយ៖មីដា និងផាន់ណា