Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​វ័យ​២៥​ឆ្នាំ​ម្នាក់ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ បទ​ជួញដូរ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម

​ភ្នំពេញ​៖ ការផ្តន្ទាទោស​ស្ត្រី​ជាប់ចោទ​ម្នាក់​ឈ្មោះ​ឃ​ន ស្រី​នាង អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក​ឯក ប៉ូ​លី​ហ្វីល នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស នៅ​ចំពោះមុខ​ជន​ជាប់​ដាក់ពន្ធនាគារ​ចំនួន​២០​ឆ្នាំ បទ​ជួញដូរ​ថ្នាំញៀន ប្រព្រឹត្តទៅ​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុងការ​សម្រេច​នេះ តុលាការ​ក៏បាន​ពិន័យ​ជន​ជាប់​ជា​ប្រាក់​ចំនួន ៤០​លាន​រៀល (​បង់​ចូល​ថវិការដ្ឋ​) ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ ប៉ុន្តែ​សាលក្រម​តុលាការ​ក៏បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​រូបនេះ​ក្នុងការ​ប្តឹង ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ប្រសិន​មិន​ពេញ​នឹង​ការសម្រេច​នេះ​។​

​គួររំលឹកថា ជនជាប់ចោទ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក​៧ នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្សារ​ដើម​គរ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ដកហូត​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន ៥៩៨,៨១​ក្រាម ដោយមាន​ការសម្របសម្រួល​ពី លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ដោយ​៖ ឡេង​បញ្ញា​ឬ​ទ្ធិ​


×