Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស ថេត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ២១៦​គ្រួសារ នៅ​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ

​ភ្នំពេញ​៖​ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ស ថេត ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ នៅ​សង្កាត់​បឹងទំពុន​១ ចំនួន​២១៦ គ្រួសារ ក្នុង​ពិធី​នេះដែរ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​ក្រុមការងារ និង​សមាជិក សមាជិក​សមាជិការ នៃ​គណបក្ស​ប្រជាជន​ចុះជួយ​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។

​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​នាំយក​អំណោយ​មួយចំនួន ដើម្បី​ចែកជូន​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រធាន​អនុប្រធាន​ភូមិ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះខាត​ជីវភាព​ចំនួន ២១៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ១០០.០០០ (​ដប់​ម៉ឺន​រៀល​) អង្ករ​២​បេ​ស្នើ​១០០​គីឡូក្រាម ទឹកក្រូច​២​កេស ទឹក​សុទ្ធ​២​កេស មី​១​កេស​តូច ត្រីខ​១​យួរ ទឹកត្រី​១​យួរ ប្រេងឆា​១​ដប ប៊ីចេង​១​កញ្ចប់ និង​អំបិល​១​កញ្ចប់ ។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះដែរ ឯកឧត្តម ស ថេត ប្រធាន​ក្រុមការងារ​បាន​នាំយក​ការសួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​មួយចំនួន ប្រឈម​នឹង​បញ្ហា​ជីវភាព​ក្នុងអំឡុងពេល​ពិភពលោក​កំពុង​ជួប​បញ្ហា​វីរុស​កូ​វីដ​១៩ ។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ណែនាំ​ដល់​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពុន​ទី​១ ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​បន្ថែម ក្នុង​ការចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ពី​ស្ថានភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សិក្សា​ស្វែងយល់​អំពី​តម្រូវការ និង​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ជាមួយនេះដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ណែនាំ​ក្រុមប្រឹក្សា​សង្កាត់ មន្ត្រី​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ធានា​ការពារ​សន្តិសុខ​សុវត្ថិភាព​ឲ្យ​បានល្អ អោយ​បានល្អ​និច្ច ឯកឧត្តម​ស្នងការ​ក៏បានផ្តល់​លេខ​ទូរស័ព្ទ​របស់​ឯកឧត្តម ដល់​ប្រជាពលរដ្ឋ ដើម្បី​ទាក់ទង​ផ្ទាល់​នៅពេល​មាន​បញ្ហា​ផ្សេងៗ​កើតមានឡើង ៕​ដោយ​៖​មី​ដា ផាន់​ណា​

   

×