ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងប្រជាជនក្នុងស្ទោង ឲ្យបន្តថែរក្សាការពារសន្តិភាព ឲ្យបាន ព្រោះមានតែសន្តិភាពមួយគត់ ដែលនាំសេចក្ដីសុខសាន្ត និងមានឱកាសគ្រាប់គ្រាន់សម្រាប់អភិវឌ្ឍន៍ប្រទេស ការគោរពប្រតិបត្តិធ្វើបុណ្យទានតាមបំណងប្រាថ្នា តាមកម្លាំងសទ្ធារៀងៗខ្លួន។ នេះជាការថ្លែងរបស់ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង។
ឯកឧត្ដម ជា ចាន់តូ ថ្លែងដូចនេះនៅថ្ងៃទី១១កញ្ញា ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌទី៩ ជាមួយប្រជាពលរដ្ឋនិងប្រជាពុទ្ធបរិស័ទ នៅវត្តក្រសាំងតេន ហៅវត្តល្វា នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមជា ចាន់តូ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះប្រជាជន ក៏ដូចប្រជាពុទ្ធបរិស័ទទាំងអស់ ដែលនៅតែបន្តគាំទ្រ និងចូលរួមការពារសុខសន្តិភាព ដែលជានយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ពិសេសគោលនយោបាយដឹកនាំជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមជា ចាន់តូ បានបន្តទៀតថា ៖ «ពេលណាប្រទេសជាតិមានសន្តិភាពហើយ ប្រជាជននិងប្រទេសជាតិ ទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តនេះ ជាដែលមនុស្សគ្រប់រូបប៉ងប្រាថ្នា ព្រោះជាទ្រព្យដ៏ពិសិដ្ឋតែមួយ និងមានតម្លៃបំផុតក្នុងការឈានទៅធ្វើឲ្យសម្រេចរាល់កិច្ចការធំតូច ឲ្យទទួលជោគជ័យបាន»។
ជាក់ស្ដែងរាល់សមិទ្ធផល ដែលមានដូចពេលនេះ បានមកពីសន្តិភាព និងនាំឲ្យប្រទេសជាតិ ក៏ទទួលបានអភវឌ្ឍន៍លើកគ្រប់វិស័យបានដែរ ក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសផងដែរ។ ដូចនេះយើងត្រូវរួមសាមគ្គីគ្នាបន្តថែរក្សាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោហ៊ុន សែន បន្តទៀត។
នៅក្នុងឱកាសនោះ ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ព្រមទាំងសហការីបានប្រគេនទេយ្យវត្ថុ គ្រឿងបរិក្ខារនិងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃ សម្រាប់ចាត់ចែក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងថ្ងៃឆ្លងបុណ្យបិណ្ឌភ្ជុំនេះផងដែ។ ហើយតាមរយៈបុណ្យកុសលក្នុងឱកាសនេះដែរ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានបួងសួងឧទ្ទិស មនុញ្ញផលទាំងនេះ ជូនចំពោះ មាតា បិតា ជីដូនជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទៅកាន់សុគតិភព ។
ជាពិសេសជូនចំពោះដួងវិញ្ញាក្ខន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វីរយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ក៏សូមឧទ្ទិសជូនដល់វិញាណក្ខន្ធ ប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត នោះ ផងដែរ ៕
ដោយ៖CEN