អ្នកម្ដាយកូន៦ នៅ ខាន់សាស (Kansas) អ្នកស្រី Jes Hogan ថ្មីៗនេះ បានសម្រាលកូនប្រុសមួយ តែរឿងដែលគួរអោយន្ធត់នោះគឺ ទម្រាំតែមកដល់មន្ទីរពេទ្យ អ្នកស្រីបានឈឺពោះតាំងតែពីផ្ទះមកម្ល៉េះ គាត់បានស្រែករហូតតាមផ្លូវទៅកាន់ប្ដីរបស់គាត់គឺលោក Travis ថា “Oh god, he’s here” តែក្នុងពេលកំពុងដើរក្នុងមន្ទីរពេទ្យ គាត់ស្រាប់តែឈឺពោះកាន់តែខ្លាំងទៅៗ ហើយបានសម្រាលភ្លាមៗ នៅលើឥដ្ឋផ្លូវដើនោះតែម្ដង តែសំណាងហើយដែលពេលនោះមានប្ដីនៅជាប់ជាមួយ ជួយចាប់ទាន់ បើមិនដូច្នេះទេ គ្រោះថ្នាក់និងអាចកើតឡើងដល់ទាំងម្ដាយនិងកូន។ ដោយនៅពេលទៅដល់មន្ទីរពេទ្យពួកគាត់មិនបានឃើញសូម្បីតែគិលានុប្បដ្ឋាយិកា មួយនាក់ កុំនិយាយដល់ពេទ្យទៀត! រហូតដល់ពេលក្បាលកូនលេចចេញមកហើយបានមានអ្នកមកជួយ។ យើងឃើញនៅក្នុងរូប គិលានុប្បដ្ឋាយិកា រត់ទង្គិចគ្នាដើម្បីជួយសង្គ្រោះជីវិតក្មេង ហើយលោកឪពុកក៏បានជួយបង្កើតកូនខ្លួនផងដែរ ដោយទីបំផុត រឿងទាំងអស់បានក្លាយជាភាពកក់ក្ដៅមួយ សម្រាប់គ្រួសារមួយនេះ៕