Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ប្រកាស​សមាសភាព​ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ច ប្រជុំ ប្រកាស​សមាសភាព​ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព ឯកឧត្តម កុល វីរ​ក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន ដោយមាន​ការអញ្ជើញ​ចូលរួម អនុរដ្ឋលេខាធិការ និង​អគ្គលេខាធិការរង នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។​

​នាឱកាស​នោះ ឯកឧត្តម កុល វីរ​ក្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា កិច្ចប្រជុំ​នាពេល ព្រឹក​នេះ ក្នុង​គោលបំណង​ឲ្យ​ស្គាល់​ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការងារ​មាន​ភាពរលូន​ទៅមុខ​ជានិច្ច​។ ឯកឧត្តម​បន្ដថា ក្រុមការងារ​ត្រូវ​ផ្ដល់​អនុសាសន៍​ស្ដីពី វិធីសាស្ដ្រ និង​របកគំហើញ​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​។​

​សូមជម្រាបថា ក្នុង​សេចក្ដីសម្រេច​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​នាពេល​ថ្មីៗ បាន​ឲ្យ​ដឹងថា ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ដោយមាន​សមាភាព​ចូលរួម​ចំនួន​១០​រូប ក្នុងនោះ​ឯកឧត្តម កុល វីរ​ក្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​។​

​ដោយឡែក ក្រុម​លេខាធិការ នៃ​ក្រុមការងារ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ដោយមាន​សមាភាព​ចូលរួម ចំនួន​៧​រូប ក្នុងនោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ ជា​ប្រធាន​ក្រុម​លេខាធិការ​៕​

ដោយ៖កូឡាប

 

×