Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពងត្រី​ថ្លៃ​បំផុត​លើ​លោក ៖ ១​គីឡូក្រាម ជាង ៣០​ម៉ឺន​ដុល្លារ​

​ពងត្រី​ពិសេស​មួយ​ត្រូវបានធ្វើ​ពី​ពងត្រី​ភឿ​ក​ដ៏​កម្រ និង​ប្រឡាក់​ជាមួយ​មាស ២២​កា​រ៉ា​ត បាន​ក្លាយជា​អាហារ​ថ្លៃ​បំផុត​ពិភពលោក​។​

​ជាមួយនឹង​តម្លៃ​ថ្លៃ​ខ្ពស់កប់ពពក គឺ​៣០០.០០០​ដុល្លារ ក្នុង​១​គីឡូក្រាម ពងត្រី​ប្រឡាក់ “​មា​សស​” ជា​អាហារ​សម្រាប់​បម្រើ​ស្រទាប់​អ្នកមាន​កំពូលៗ​នៅតាម​ភោជនីយដ្ឋាន​ល្បីឈ្មោះ​បំផុត​ពិភពលោក ។​

​ពងត្រី​ប្រឡាក់ “​មា​សស​” ឬ​ហៅថា Strottarga Bianco ជាការ​ច្នៃប្រឌិត​របស់​ឪពុក​កូន​ជនជាតិ​អ៊ីតាលី​គឺ​លោក Walter Gruell និង​កូនប្រុស Patrick ។ តាម Patrick Strottarga Bianco ត្រូវបានធ្វើ​ពី​ពងត្រី Sturgeon ពណ៌​ស​ភឿ​ក​ដ៏​សែន​កម្រ ។ ដើម្បី​កែច្នៃ​១​គីឡូក្រាម​ពងត្រី​ប្រឡាក់​នេះ ២​នាក់​ឪពុក​កូន​ត្រូវ​ប្រើប្រាស់​ដល់ 5kg ពងត្រី បន្ទាប់មក​ឆ្អើរ​ឲ្យ​ស្ងួត​។​

​ពងត្រី​ប្រឡាក់​មា​សស​

​ត្រី Sturgeoan ប៉ុន្តែ​សព្វថ្ងៃ​ពូជ​ត្រី​ដ៏​កម្រ​នេះ​ហាក់ដូច​បាន​ដាច់​ពូជ​នៅ “​ស្រុកកំណើត​” របស់ខ្លួន ។​

​មូលហេតុ​មួយទៀត​ធ្វើ​ឲ្យ​ពងត្រី​មាស​ស​ក្លាយជា​ម្ហូប “​កំពូល​ថ្លៃ​” គឺ​ព្រោះតែ​សត្វ​ត្រី​ត្រូវបាន​ជ្រើសរើស​ដើម្បី​កែច្នៃ​ជា​ម្ហូប​នេះ​ច្រើន​មាន​អាយុ​លើស​រយ​ឆ្នាំ​។​

“​បិតា​” របស់​ម្ហូប​ពងត្រី​ប្រឡាក់​លាយ​មាស​នៅ​បកស្រាយ​ថា នោះ​ជា​ម្ហូប​ដ៏​ពិសេស​តែ​១​គ្មាន​២ , កម្រ​បំផុត​ពិភពលោក ព្រោះ​វា​ត្រូវបាន​កែច្នៃ​នៅ​ប្រទេស​អូស្ត្រាលី កន្លែង​មាន​ប្រភពទឹក​ស្អាត​ហូរ​ពី​កំពូលភ្នំ​ដណ្តប់​ដោយ​ព្រិល ។​

“​ក្រោយពេល​ឆ្អើរ​ស្ងួត ពងត្រី​បាត់អស់ ៨០% ទម្ងន់ , យើង​យក​វា​លាយ​ជាមួយ​មាស​ទន់ ២២​កា​រ៉ាត់ ថែម​មាស​បន្តិច​ក្នុង​ចំណីអាហារ​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​” លោក Patrick ឲ្យ​ដឹង ។​

​ប៉ុន្តែ​ប្រសិន​មិន​គ្រប់​ប្រាក់​បរិភោគ​ពងត្រី​នេះ​ទេ អ្នក​អាច​ជ្រើសរើស​ពងត្រី​ខ្មៅ Caviar ដែល​បច្ចុប្បន្ន​មានតម្លៃ​ប្រមាណ ១០០០-៦០០០​ដុល្លារ ក្នុង​១​គីឡូក្រាម អាស្រ័យ​តាម​គុណភាព កម្រិត​ធំ​តូច និង​ថែមទាំង​មាន​ប្រភេទ​ថ្លៃ​ដល់ ១០០០០​ដុល្លារ ៕​

×