Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​ជាច្រើន​អង្គ​នៅ​វត្ត​បឹង​ត្រស់ ស្រុក​មង្គល​បូរី កើតរោគ​សញ្ញា គ្រុនក្តៅ ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម​

​បន្ទាយមានជ័យ​៖ ព្រះសង្ឃ​ជាច្រើន​អង្គ​អង្គ​ភូមិ​បឹង​ត្រស់​ឃុំ​ភ្នំ​តូច​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ផ្ទុះ​កើតរោគ​សញ្ញា គ្រុនក្តៅ ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម ហើយ​ចាំបាច់​ត្រូវបាន​បញ្ជូន​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ និង​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង តាំងពី​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ ។​

​លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃទី​១៤​ខែកញ្ញា​ថា​៖ មាន​ព្រះសង្ឃ​ចំនួន​២៦​អង្គ មាន​អការ​ក្តៅ​ព្រះកាយ ឈី​ក្បាល​ឬ​សង្ស័យ​ផ្តាស​សាយ​ធំ ។​
​ក្នុងនោះ​១៣​អង្គ ត្រូវ​បញ្ជូនទៅ​គង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ជប៉ុន មង្គល​បូរី និង​១៣​អង្គ គង់​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ។ ករណីនេះ​កើតហេតុ​នៅ​វត្ត​បឹង​ត្រស់ ភូមិ​ត្រស់់​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី បន្ទាយមានជ័យ​។​

​ចំពោះ​ជំនាញ លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ថា​៖ នៅ​វត្ត​បឹង​ត្រស់ ស្ថិតនៅ​ភូមិ បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី គឺមាន​ព្រះសង្ឃ ជាច្រើន​អង្គ មាន​រោគសញ្ញា គ្រុនក្តៅ ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម​។ ទទួល​ព័ត៌មាន ពីស​ហការី ពី​ចៅអធិការ លោក​បាន​បញ្ជា​ឲ្យ រថយន្ត​សង្គ្រោះបន្ទាន់ របស់​មណ្ឌល​សុខភាព អូរ​ប្រាសាទ ចេញទៅ​ដឹក​ព្រះសង្ឃ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។​

​ជា​លទ្ធផល​បឋម នៅ​វត្ត​នេះ មាន​ព្រះសង្ឃ​ចំនួន​៤៨​អង្គ ហើយ​នៅ​ថ្ងៃទី ១៣ មាន​ព្រះសង្ឃ ចំនួន​១៣​អង្គ​មាន​អាពាធ ហើយ បាន​បញ្ជូន ទៅ​មន្ទីរពេទ្យបង្អែក​ថ្មគោល ។​
​ហើយ ករណីនេះ នៅតែ​រាលដាល ដល់​ព្រះសង្ឃ​ផ្សេងទៀត ទើប​ចៅអធិការ ស្វែងរក​ជំនួយ​អន្តរាគមន៍ ក្នុង​សង្គ្រោះ បន្ទាន់ និង​ការព្យាបាល​។​

​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​លោក​ផ្ទាល់ បាន​ចុះ​ដឹកជញ្ជូន យកមក​កាន់​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​មង្គល​បូរី ដើម្បី​ពិនិត្យ និង​ព្យាបាល រួមទាំង ការត្រួតពិនិត្យ​ជំងឺ​ដទៃទៀត ៕
​ដោយ ៖ បន្ទាយ​

×