…កន្លះខែហើយ ដែលខ្លា១ក្បាលនេះ ពុំព្រមស៊ីចំណី ចេះតែដេកថ្ងូរ ទម្រាំបង្ខំចិត្តបាញ់ថ្នាំសម្លាប់ប៊ិះហួសពេលនឹង…ជួយសង្គ្រោះ។
តាម Daily Mail ខ្លា១ក្បាលនេះ មានទម្ងន់ជាង ១៨០ kg ឈ្មោះ Ty ត្រូវបានគេបញ្ជូនមក មជ្ឈមណ្ឌលពេទ្យសត្វនៅរដ្ឋ Florida អាមេរិក ដើម្បីស្វែងរកមូលហេតុដែលវា ពុំស៊ីអ្វីសោះ ក្នុងរយៈកាលមួយវែង។
ក្រុមពេទ្យសត្វបានពិនិត្យឃើញនៅពោះរបស់វាមានសភាពពុំប្រក្រតី ហើយគេក៏ធ្វើការវះកាត់។
អ្វីៗដែលគេឃើញពិតជាពុំនឹកស្មានដល់ វាគឺជារមូររោម ២ដុំធំៗ។ ទម្ងន់ដល់ទៅជាង 4Pound (2kg) ។
តាមការសិក្សា គេដឹងថា អម្បូរឆ្មារ (ខ្លាស្ថិតក្នុងនោះដែរ) វានិយមភាពស្អាតណាស់ ហើយតែប្រើអណ្តាត ដើម្បីលិទ្ធសម្អាត។ ប៉ុន្តែចំពោះឆ្មារនោះរោមរបស់វានឹងត្រូវបានរំលាយអាហារ។ ក្នុងករណីចំនួនរោមច្រើនជ្រុលនោះវានឹងក្លាយជាដុំតូច ហើយវានឹងក្អួតចេញមកក្រៅ។
បងខ្លា ឈ្មោះ Ty ពេលវះកាត់រួច
ចំណែក “លោក Ty” វិញប្រហែលជាគាត់ចូលចិត្តសំអិតសំអាងជ្រុល ហើយចេះតែលិទ្ធច្រើនសាក្នុង១ថ្ងៃៗ នាំឲ្យដុំរោមនេះ វាធំជ្រុល រហូតដល់វា… ក្អួតលែងចេញ៕ ចន្ទ្រា