Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​សាំង​ធម្មតា​២.៩៥០​រៀល និង ២.៦០០​រៀល /​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​

spot_img

​ភ្នំពេញ ៖ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី​១៦ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ចុះមក​២.៩៥០​រៀល /​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៦០០​រៀល /​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។​

ក្រសួងពាណិជ្ជកម្ម បានចេញ​ប្រកាស​ព័ត៌មាន​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សា​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​១៦ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០២០ នឹងត្រូវ​លក់​៣.១៣៨​រៀល​/១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៧៩១​រៀល​/​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សែន​ដុល្លារ​លីត្រ ។ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី​១៦ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ចុះមក​២.៩៥០​រៀល /​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៦០០​រៀល /​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ៕​ដោយ​៖​កូ​ឡាប​


spot_img
×