Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អប់រំ​អាស៊ាន និង​រដ្ឋមន្ត្រី​ការងារ​អាស៊ាន បានអនុម័ត និង​ផ្សព្វផ្សាយ ផែនទី​បង្ហាញផ្លូវ​នៃ​សេចក្ដីប្រកាស​អាស៊ាន​ស្ដីពី ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការផ្លាស់ប្ដូរ​ពិភពលោក​នៃ​ការងារ ២០២០-២០៣០

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន និង​រដ្ឋមន្ត្រី​ការងារ​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​៖ ផែនទី​បង្ហាញផ្លូវ​នៃ​សេចក្ដីប្រកាស​អាស៊ាន​ស្ដីពី ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការផ្លាស់ប្ដូរ​ពិភពលោក​នៃ​ការងារ​។

​ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​អប់រំ​អាស៊ាន និង​រដ្ឋមន្ត្រី​ការងារ​អាស៊ាន បានអនុម័ត និង​ផ្សព្វផ្សាយ ផែនទី​បង្ហាញផ្លូវ​នៃ​សេចក្ដីប្រកាស​អាស៊ាន​ស្ដីពី ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការផ្លាស់ប្ដូរ​ពិភពលោក​នៃ​ការងារ ២០២០-២០៣០​។​
​ផែនទី​បង្ហាញផ្លូវ​នៃ​សេចក្ដីប្រកាស​អាស៊ាន​ស្ដីពី ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការផ្លាស់ប្ដូរ​ពិភពលោក​នៃ​ការងារ​មាន​គោលបំណង​៤​សំខាន់ៗ ដូចខាងក្រោម ៖

1) ប្រែក្លាយ​ចក្ខុវិស័យ​និង​ការប្តេជ្ញា​ក្នុង​សេចក្តីប្រកាស​ដោយ​បញ្ជាក់​យុទ្ធសាស្ត្រ​ទូលំទូលាយ សកម្មភាព​ជាក់ស្តែង នៅ​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ និង​លទ្ធផល​គោលដៅ ដែល​ត្រូវ​សម្រេច​នៅ​ឆ្នាំ ២០៣០ ។​

2) ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រ​ដល់​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ការងារ​អាស៊ាន (SLOM) កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អប់រំ​អាស៊ាន (SOM-ED) និង​ក្រុមប្រឹក្សា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អាស៊ាន​(ATC)​ស្តីពី​ការអនុវត្ត​សេចក្តីប្រកាស​សមស្រប​តាម​រយៈ​ផែនការ​ការងារ និង​ប្រព័ន្ធ​ត្រួតពិនិត្យ / វាយតម្លៃ តាម​អាណត្តិ​រៀងៗ​ខ្លួន​។

3) បង្កើត​កម្មវិធី​តាម​វិស័យ​សម្រាប់​៖
• កិច្ចសហប្រតិបត្តិការ​និង​ការសម្របសម្រួល ស្ថាប័ន​ពាក់ព័ន្ធ​អាស៊ាន វិស័យ​ឯកជន សិក្សាធិការ ដៃគូ​ត្រីភាគី និង​អ្នកពាក់ព័ន្ធ​ដទៃទៀត សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​។​
• កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ដៃគូ​ខាងក្រៅ​អាស៊ាន រួមទាំង​អង្គការ​អន្តរជាតិ ក្នុងការ​ជំរុញ​លើ ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ការផ្លាស់ប្តូរ​ពិភពលោក​នៃ​ការងារ​

4) ចូលរួមចំណែក​ក្នុង​ចក្ខុវិស័យ​ជា​មូលដ្ឋាន​នៃ​អាស៊ាន ២០២៥ និង​ក្រោយ​ឆ្នាំ ២០២៥ ក៏ដូចជា​ការត្រៀម និង​ភាព​ធន់​នៃ​ធនធានមនុស្ស​អាស៊ាន​ស​ម្រា​ប់​អនាគត​៕​ដោយ​៖​កូ​ឡាប​

 

×