Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការចិញ្ចឹម កូន​កង្កែប និង​កូន​ត្រី​អណ្តែង​របស់​ប្រជាកសិករ នៅ​ភូមិ​អូ​យ៉េះ និង​ភូមិ​ចម្រើន

spot_img

​ខេត្តមណ្ឌលគិរី​៖ នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាល​ខេ​ង្ត​មណ្ឌល​គី​រី និង​សហការី​បាន​អញ្ជើញ​មក​ភូមិ​អូ​យ៉េះ និង​ភូមិ​ចម្រើន ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការចិញ្ចឹម កូន​កង្កែប និង​កូន​ត្រី​អណ្តែង ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចែកជូន​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។

​ក្នុងខណ​:​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ចិញ្ចឹម និង​ថែរក្សា​ត្រី និង​កង្កែប​ដែល​បាន​ចែកជូន​កន្ល​មក​បានល្អ​ប្រសើរ ។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី និង​ការថែទាំ ដើម្បី​ឲ្យ​យុទ្ធនាការ​នៃ​ការពង្រឹង និង​ពង្រីក​ការចិញ្ចឹម​ត្រី និង​កង្កែប​នេះ​ឲ្យ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​និរន្តរភាព​ក្នុង​ផ្គត់ផ្គង់​ទីផ្សារ​។

​សូម​អនុញ្ញាត​ជម្រាបជូន​ថា យុទ្ធនាការ​នៃ​ការពង្រឹង និង​ពង្រីក​វារីវប្បកម្ម​ក្នុងស្រុក​តាមរយ​:​ការចិញ្ចឹម​ត្រី និង​កង្កែប​ជា​លក្ខណ​: គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សុវត្ថិភាព​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ​យើង​កំពុង​ប្រឈម​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ គឺជា​គំនិត​ផ្តួចផ្តើម និង​ការជួយឧបត្ថម្ភ​ថវិកា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ចំនួន ២០០០​លាន​រៀល​។ ស្របពេល​ជាមួយគ្នានេះ​តាមរយៈ​នៃ​ការណែនាំ​របស់​ក្រសួង​កន្លងមក មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​មណ្ឌល​គី​រី ទទួលបាន​ថវិកា​ពី​ដៃគូ​មួយចំនួន បាន​ជួយ​ដល់​កសិករ​ក្នុង​ការធ្វើ​ស្រះ​ជូន​កសិករ​បាន​ចំនួន ១៣៤​ស្រះ​។ ទន្ទឹមនេះ គម្រោង​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ការធ្វើ​ស្រះ​ធម្មជាតិ​ចំនួន ៤៥​ស្រះ ដែល​មកទល់ពេលនេះ ខេត្ត​មណ្ឌល​គី​រី​បានទទួល​ស្រះ និង​តង់ សរុប​ចំនួន ២៧១ តង់ និង​ស្រះ ជូន​ដល់​កសិករ​ក្នុង​ការធ្វើ​វារីវប្បកម្ម ៕​ដោយ​៖​កូ​ឡាប​

spot_img
×