Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​២​នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​បុរស​២​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន ទី​១ ឈ្មោះ​សេង គឹម​ហៀ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​សេង គឹម​ហៀ​ង កម្លាំង បាន​ចុះទៅ​ចាប់​ឈ្មោះ​សំអាត ជី​សែន ហៅ​កា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង តាម​ការអនុញ្ញាតិ​ពី​លោក​គឺ ប៊ុន​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​ហើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

×