ស្វាយរៀង ៖ មហាជនពិតជាបានផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ក្រោយពីបានឃើញវីដេអូបង្ហាញទិដ្ឋភាពឪពុកបានប្រើហិង្សាមកលើកូនស្រីរបស់ខ្លួន។
ទោះយ៉ាងណា ក្រោយពីវីដេអូនៃហេតុការណ៍នេះត្រូវបានចែកចាយពាសពេញបណ្តាញសង្គម សមត្ថកិច្ចក៏បានចុះទៅធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបុរសជាឪពុកដែលប្រើអំពើហិង្សាលើកូនស្រីនោះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ក្រុងបាវិត ខេត្តស្វាយរៀង។
ទន្ទឹមនេះផងដែរ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Sa Seakleng បានបង្ហោះវីដេអូឃឃ្លីបមួយ បង្ហាញនារីរងគ្រោះជាកូនស្រី បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងចំពោះរូបនាង ដែលទទួលរងអំពើហិង្សាពីសំណាក់ឪពុករបស់ខ្លួន ដែលស្តាប់ហើយពិតជាគួរឲ្យអាសូរជាពន់ពេក។
សូមជម្រាបផងដែរថា វីដេអូប្រើប្រាស់អំពើហិង្សាខាងលើនេះ គឺបានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សប្តាហ៍មុននេះ៕ ដោយ៖ លឹម ហុង