ភ្នំពេញ៖ ក្នុងពេលផ្សារបិទថ្ងៃនេះ ទំហំទឹកប្រាក់ជួញដូរសរុបបានកើនពីរដង ធៀបនឹងទំហំកាលពីថ្ងៃអង្គារមុន ដែលបានឡើងដល់៣៧១,៩៣លានរៀល។
ភាគហ៊ុន PAS បាននាំមុខគេ ដោយមានចំណែកប្រមាណ៤០% នៃទំហំសរុប និងភាគហ៊ុនបន្ទាប់គឺABC ដែលមានចំណែកប្រហែល៣៥%ផងដែរ។
ផ្ទុយទៅវិញ សន្ទស្សន៍ផ.ម.ក. បានធ្លាក់ចុះមកត្រឹម៦៦០,៩២ពិន្ទុ ដែលមានកម្រិតទាបជាងថ្ងៃអង្គារមុន០,១២%។ ក្នុងចំណោមភាគហ៊ុនជួញដូរទាំង៧ មានតែភាគហ៊ុនGTI និងABC ដែលមានថ្លៃឡើងដល់៣.៣៩០រៀល និង១៧.៣៤០រៀល។ ខណៈដែលភាគហ៊ុនPWSA និងPEPC នៅរក្សាលំនឹងថេរដដែល ភាគហ៊ុនPPAP PPSP និងPAS បានធ្លាក់ចុះមកត្រឹម១១.៥០០រៀល ២.២៩០រៀល និង១៤.០០០រៀល៕
ដោយ៖CEN