វីដេអូឃ្លីបមួយបានកំពុងផ្ទុះពេញបណ្តាញសង្គម Tik Tuk ដែលបង្ហាញក្មេងស្រីជំទង់ម្នាក់ត្រូវជាំពេញមុខ ដែលហាក់ដូចជាហេតុការណ៍មនុស្សប្រុសវ៉ៃស្រីបានកើតឡើងផ្ទួនៗគួរឲ្យខ្លាចពេកហើយ។
យ៉ាងណាមិញ តាមរយៈវីដេអូនេះផងដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើនជឿថា នាងបានខិតខំ Edit ឲ្យលេចចេញដូចត្រូវរងអំពើហិង្សាបែកមុខ ដើម្បីធ្វើត្រាប់តាមអ្នកដែលត្រូវប្តី ឬ សង្សារវ៉ៃ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ប៉ុន្តែ បើទោះជានាងខំពន្យល់ប្រាប់ថា វាមិនមែនជាការពិតយ៉ាងណា ក៏មនុស្សមួយចំនួននៅតែមិនជឿនោះដែរ។
បើតាមសម៉ីខ្លួនផ្ទាល់បានបញ្ជាក់ប្រាប់ថា នាងត្រូវរងរបួសដួលម៉ូតូចូលព្រៃ ដោយសារជិះគេចឆ្កែមួយហ្វូង ហើយជ្រុលទៅធ្លាក់ប្រឡាយ បន្ទាប់ពីចេញផឹកស៊ីជាមួយមិត្តភក្តិរបស់នាង។ ហើយនាងថែមទាំងមានវីដេអូភស្តុតាងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាមួយស្នាមរបួសឃើញជាក់ស្តែងទៀតផងដែរ មិនមែនជាការ Edit នោះទេ។
តែទោះយ៉ាងណា វីដេអូនេះបានកំពុងរីករាលយ៉ាងលឿន ដោយមានការស៊ែរតៗគ្នាយ៉ាងច្រើន បង្កឲ្យមានការភ្ញាក់ផ្អើល និងសើចឡើងចុះពោះតែម្តង៕ ដោយ៖ លឹម ហុង