ភ្នំពេញ៖ ពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ និងស្វាមីក៏ជាពិធីករដូចគ្នាលោក ជា វិបុល ត្រូវបានមហាជនមើលឃើញថា ជាគ្រួសារតារាមួយគូ កាន់តែមានភាពល្អូកល្អិន និងក្តីសុខក្នុងរង្វង់គ្រួសារគួរឲ្យច្រណែន ខណៈអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពស្វីតៗជាច្រើន នៅលើបណ្តាញសង្គម។
ជាការពិតណាស់ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ត្រូវបានគេដឹងថាបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅលេងនៅកោះសង្សារ និងទីកន្លែងកម្សាន្តជាច្រើនទៀត នៅក្នុងខេត្តកំពត ដែលមើលទៅពិតជាពោរពេញទៅដោយក្តីសប្បាយរីករាយខ្លាំងមែនមែន។
ដោយឡែក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្រាប់តែឃើញលោក ជា វិបុល បែរជាទៅកោរសក់បួសដែលត្រូវបានគេដឹងថា ស្ថិតនៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង ដោយស្ថិតក្នុងទឹកមុខមើលទៅពិតជាជ្រះថ្លាខ្លាំងណាស់។ តែទោះយ៉ាងណា នេះគ្រាន់តែជាការបួសមួយរយៈពេលខ្លី ដើម្បីតបស្នងសងគុណឪពុកម្តាយប៉ុណ្ណោះ។
ក្នុងនោះ តើតាមអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពបំបួសស្វាមីរបស់ខ្លួន និងភ្ជាប់សារបញ្ជាក់ថា៖ «សូមឲ្យសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យឲ្យបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។ អ្នកនាង គង់សុជាតិ ក៏បានឆ្លើយតបបញ្ជាក់ទៅកាន់ហ្វេនៗដែលបាន Comment ឆ្ងល់ថាតើលោក ជា វិបុល សាងផ្នួសរហូតឬយ៉ាងណាថា៖ «តេជគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ»៕ ដោយ៖ លឹម ហុង