ភ្នំពេញ៖ ជាការពិតណាស់ ជីវិតសត្វលោកនៅលើភពផែនដីនេះ កើតចាស់ឈឺស្លាប់ជាក្រឹតក្រមច្បាប់ធម្មជាតិតាក់តែង គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ប៉ុន្តែ បើយើងម្នាក់ៗនៅមានជីវិត គួរឲ្យណាស់ចែករំលែកនូវក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ហើយសាងតែអំពើល្អ នោះជាការប្រសើរខ្លាំងណាស់ ព្រោះថា បើទោះជាពេលដែលរូបយើងបានលាចាកទៅវិញ ក៏កេរ្តិ៍ឈ្មោះរបស់យើងនៅតែដក់ជាប់ក្នុងដួងចិត្តអ្នកដែលនៅរស់តកូនតចៅរាប់ជំនាន់។
និយាយដល់រឿងនេះផងដែរ ពិធិករវោហាសព្ទចាក់ទឹកមិនលិច កញ្ញា សូឡា ក៏បានលើកយកពាក្យឃ្លាមួយដ៏មានន័យ «ជីវិតខ្លីណាស់» ដើម្បីជាការអប់រំទៅដល់មនុស្សទាំងអស់គ្នាបានដឹងថា ជីវិតយើងម្នាក់ៗមើលមិនឃើញនោះទេ ហេតុនេះពេលនៅមានជីវិតគួរសាងនូវអ្វីអំពើល្អៗឲ្យបានច្រើនទៅ….។
ក្នុងនោះ សូឡា បានលើកយកសេចក្តីស្លាប់របស់តារាប្រុសស្រីថៃវ័យក្មេងៗប៉ុន្មានដួង ដោយភ្ជាប់នឹងខ្លឹមសារពោរពេញទៅដោយអត្ថន័យយ៉ាងដូច្នេះថា៖ «ឃ្លាមួយបានពោលថា: ជីវិតខ្លីណាស់: កុំរវល់តែខឹង ទាស់ទែង ចងគំនុំ គុំគួនគ្នាអី គួរតែស្រឡាញ់រាប់អានគ្នា ចេះថែរក្សាគ្នា សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៅវិញទៅមកទើបជីវិតមានន័យ!
មើលតារាថៃប៉ុន្មានថ្ងៃមកនេះស្លាប់នៅវ័យក្មេងៗ:
1.តារាសម្តែងស្រីល្បីថៃ กาญจนา จินดาวัฒน์ ស្លាប់អាយុ 62 ឆ្នាំ ដោយជំងឺបេះដូង.
2.តារាកំប្លែងល្បីថៃ บอล สายครัน ស្លាប់អាយុ 54 ឆ្នាំ ដោយជំងឺមហារីកសួតព្យាបាលជាហើយ ចូលរបេងស៊ីសួតអស់មួយចំហៀង.
3. អ្នកអធិប្បាយព័ត៌មានកីឡាថៃដ៏ល្បីប្រចាំប៉ុស្ត PPTV HD 36 โอเปิ้ล ประภาพร ស្លាប់អាយុ ៤១ឆ្នាំ ដោយជំងឺមហារីក.
4.អតីតតារាស្រីថៃល្បី ក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ ต่าย มนัสนันท์ ស្លាប់អាយុ ៣៣ ឆ្នាំ ដោយធ្លាក់ខ្លួនប្រើគ្រឿងញៀន មានជំងឺច្រើនមុខ.
ជីវិតមនុស្សខ្លីណាស់ និងមិនទៀងទាត់គ្រប់ពេលវេលា អ៊ីចឹងពេលមានជីវិតត្រូវរស់នៅនិងប្រើប្រាស់ជីវិតឲ្យមានន័យ៕ ដោយ៖ លឹម ហុង