កម្មករសញ្ជាតិ Armenia ម្នាក់ បានប្រើបាតដៃទទេ កាត់ផ្តាច់ចរន្តលោហៈរាវ ដែលគេបានស្ល តែពុំឃើញរងរបួសអ្វីសោះឡើយ។
កាសែត Daily Mail (អង់គ្លេស) ឲ្យដឹងថា ខ្សែវីដេអូនេះថតនៅប្រទេស Armenia។ បុរសម្នាក់បានសម្រេចចិត្តប្រើដៃទទេ កាត់លំហូលោហៈដែលកំពុងបង្ហូរទម្លាក់ចុះមក។
បុរសរូបនេះបានលើកដៃបង្អួតថា ពុំមានរបួសអ្វីទាំងអស់។
គួរបញ្ជាក់ថា លំហូរលោហៈសម្រាប់ផលិតដែកថែបច្រើនមានកំដៅចន្លោះពី ១៤០០ ដឺក្រេសេ-១៥០០ ដឺក្រេសេ៕ ចន្ទ្រា