Sunday, February 5, 2023

ពិតជាស៊យ ៖ ឪពុកស្លាប់ កូនស្រីរងរបួសធ្ងន់ធ្ងរ ព្រោះជ្រូព្រៃវាយប្រហារនៅពីមុខផ្ទះ! (Video inside)

spot_img

តាម Daily Mail ករណីគួរឲ្យតក់ស្លុតមួយបានកើតឡើងនៅភូមិ Peiba ខេត្ត Sanxi ប្រទេសចិន គ្រាដែលជ្រូកព្រៃ១ក្បាល ទម្ងន់ប្រមាណ ១០០គីឡូក្រាម មិនដឹងមកពីណា បានធ្វើការវាយប្រហារលើបុរសវ័យចំណាស់ម្នាក់រហូតដល់ស្លាប់។

ជនរងគ្រោះគួរឲ្យអាសូររូបនេះ មានឈ្មោះ Zhang អាយុ ៦៦ឆ្នាំ។ គាត់បានត្រូវវាប្រដេញតាម​ហើយជល់សម្លាប់ ពេលកំពុងចេញក្រៅផ្ទះទៅយកធ្យូងថ្មមកដុតកម្តៅ ព្រោះអាកាសធាតុត្រជាក់ពេក។

នៅពេលជ្រូកព្រៃនេះវាយប្រហារ មានអ្នកភូមិ ៤នាក់ នៅក្បែរ ក្នុងនោះមានកូនស្រីបង្កើតរបស់គាត់ឈ្មោះ Xie។ ពួកគេស្ទុះចូលបំណងជួយ ប៉ុន្តែចុងក្រោយទាំង Xie បានរងរបួសជាទម្ងន់ ដោយត្រូវជ្រូកព្រៃនេះជល់ពេលទូរស័ព្ទសុំជំនួយ។

លោក Zhang ស្លាប់នៅមុខផ្ទះជាកន្លែងកើតហេតុតែម្តង រីឯនាង Xie បានរងរបួសជាទម្ងន់៕ អាគ្នេយ៍

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២