Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សើច​ចុកពោះ​! តោះ​ស្តាប់ សម្ភាសន៍​ចោរ​បាន​យ៉ាង​រលូន លោក​ចោរ​ប្រាប់​អស់​ឈ្មោះ​សាលាបង្រៀន​បោក និង​មកទល់ពេលនេះ​បោក​លុយ​បាន​រហូតដល់​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​ជនខិលខូច​បោក​តាម​អ៊ីនធឺណិត ឬ តាម​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​អះអាងថា​ជនរងគ្រោះ​ឈ្នះ​រង្វាន់​ធំ នោះគេ​តែង​ប្រទះឃើញ​ជាពិសេស​បងប្អូន​ដែលមាន​ភាព​វ័យឆ្លាត (​មិនទាន់​ចាញ់បោក​) បាន​បញ្ចេញ​ពី​ករណីនេះ តាមរយៈ​វីដេអូ​កត់ត្រា​សំឡេង​ឆ្លើយឆ្លង​តាមរយៈ​ទូរស័ព្ទ ជាមួយ​ជន​ដែល​គេ​សង្ស័យថា​ជា​មនុស្ស​ដដែលៗ បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជារឿយៗ ដើម្បី​ឲ្យ​បងប្អូន​ដែល​ពុំទាន់​ចាញ់បោក​បានដឹង​។​

​ទោះយ៉ាងណា ករណីនេះ​ហាក់​នៅតែ​កើតមានឡើង ព្រោះថា​ជនខិលខូច​ទាំងនេះ នៅតែ​អាច​បោក​បងប្អូន​ជា​ប្រពល​រដ្ឋ ដែល​ពួកគាត់​មានការ​លោភលន់​ពុំបាន​ធ្វើការ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ ដែល​មិនមែន​នៅ​សុខៗ គេ​មក​ប្រាប់​ឈ្នះ​លុយ​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​លក្ខខណ្ឌ​វេរ​លុយ​ឲ្យ​មុន ដើម្បី​រត់ការ​បោកប្រាស់​បែបនេះ​នោះទេ​។​

​ជាក់ស្តែង នៅមុន​ថ្ងៃ​ភ្ជុំបិណ្ឌ​ប៉ុន្មាន​ថ្ងៃ ជន​បោកប្រាស់​ម្នាក់ បានធ្វើ​ឲ្យ​គ្រប់គ្នា​ហួសចិត្ត និង​សើច​ចុកពោះ​តែម្តង ខណៈ​បោក​ប៉ះចំ​បងប្រុស​ម្នាក់​ដែល​បានដឹង​ពី​ល្បិច​នេះ ហើយ​ពេលនោះ គាត់​ក៏​បង្វែរ​បរិយាកាស​រម្ងាប់​កំហឹង ដោយ​ធ្វើការ​សម្ភាសន៍​ចោរ​ត្រង់ៗ​ពី​ទេពកោសល្យ​របៀប​បោក​នេះ​ថា តើ​រៀន​ជំនាញ​ចេញ​សាលា​ណា​ឯ​ដែរ​។​

​ឆ្លើយតប​មកវិញ​ដោយ​ចិត្ត​ត្រជាក់ និង​សើច​សប្បាយ​ជាមួយគ្នា ជន​រូបនោះ​ក៏បាន​ប្រាប់ថា គាត់​រៀន​បោក​នេះ​ចេញពី​សាលា​វិមាន​ទិព្វ ហើយ​មុខរបរ​មួយ​នេះ​នៅតែ​កាក់កប​ដដែល ដោយ​នៅតែមាន​ប្រជាពលរដ្ឋ​ជាច្រើន​ជឿ​យ៉ាង​ស្លុង​តែម្តង​។ រូបគេ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា រហូតមកទល់​ពេលនេះ​បោក​បាន​រាប់ម៉ឺន​ដុល្លារ​ហើយ​…៕ ដោយ​៖ លឹម ហុង​


spot_img
×