Edgard Cline អ្នកសារព័ត៌មានជំនាញសរសេរពីគ្រួសារ Clinton ថ្មីៗនេះឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក Bill Clinton និងអ្នកស្រី Hillary ជាប្រពន្ធកំពុងស្ថិតក្នុងសភាពជំនាស់គ្នាយ៉ាងតានតឹង ។
តាមនោះលោក Clinton មិនពេញចិត្តយ៉ាងខ្លាំងនឹងសៀវភៅកំណត់ត្រា “រឿងអ្វីបានកើតឡើង” ដែលអ្នកស្រី Hillary ជាអ្នកនិពន្ធ ។ ក្រោយពេលអានសៀវភៅនេះចប់ លោកបានដាស់តឿន កុំឲ្យអ្នកស្រីបោះពុម្ពផ្សាយវាភ្លាមៗថា “អ្នកស្រីបានចាញ់” ។ ប៉ុន្តែអ្នកស្រី Hillary ពុំបានរវល់យកត្រចៀកស្តាប់ឡើយ ។
លោក Clinton និងភរិយាអ្នកស្រី Hillary
ពុំត្រឹមតែប៉ុណ្ណោះទេ តាម Edgard Cline នៅបានឲ្យដឹងបន្ថែមទៀតថា ឥឡូវអ្នកទាំង២ ស្ទើពុំស្តីរកគ្នាសោះឡើយ ប៉ុន្មានខែមកនេះក៏ពុំជួបគ្នាដែរ ហើយការប្រាស្រ័យទាក់ទង សុទ្ធសឹងតាមរយៈមិត្តភក្តិ ឬក្រុមមេធាវីរបស់ពួកគេប៉ុណ្ណោះ ៕