Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ពី​មូលហេតុ ដែល​ជំរុញ​ឲ្យ​ព្រះសង្ឃ​វត្ត​កណ្តាល​មួយអង្គ ដុត​ព្រះកាយ បាន​លាតត្រដាង​ហើយ​

​បាត់ដំបង​៖ យោងតាម​សាច់​ញាត​ល​របស់​សព​ព្រះសង្ឃ​ដែល​បាន​សុគ​ង្គ​ត​បានបង្ហាញ ពី​មូល​ហេតុដែល​បង្ខំ​ឲ្យ​ព្រះ សង្ឃ​មួយអង្គ​គង់នៅ​វត្ត​កណ្តាល​ធ្វើអត្តឃាត​ដុត​ព្រះកាយ​ខ្លួនឯង ដោយសារ​តូច​ព្រះទ័យ​និង​វាសនា​។​

​យោងតាម​ការបញ្ជាក់​ពី​បងប្រុស​របស់ កាន់ ហេង ព្រះជន្ម​២៥​វស្សា​ត្រូវជា​បង​បង្កើត របស់​ព្រះ​សព​ជនរងគ្រោះ ដែល​ភ្នាក់ងារ​យើង​ទទួលបាន​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​បញ្ជាក់ថា មូល​ដែល​នាំ​ឲ្យ​ប្អូន​របស់​ព្រះអង្គ​ព្រះនាម ហ៊ា​ត ហ៊ា​ក់ ធ្វើអត្តឃាត​ដោយ​ខ្លួនឯង រហូត​សុគត​នៅលើ​កុដិ វត្ត​កណ្តាល ក្រុង​បាត់ដំបង ដោយសារ​តូច​ព្រះទ័យ​ចំណុច​ចំនួន​៣​គឺ​,​ទី​១ តូច​ព្រះទ័យ​ប៉ះពាល់​ដល់​ផ្លូវ​ព្រះទ័យ ចំពោះ​ក្រុមគ្រួសារ​បាន​ជួប​រឿង​បាក់បែក​គឺ​ញោម​ម្តាយ​បាន​ស្លាប់ចោល ចំណែក​ញោម​ឳ​ពុក​បាន​យកប្រពន្ធ​ថ្មី​មួយទៀត​។ ទី​២ ព្រះអង្គ ហ៊ា​ត ហ៊ា​ក់ បាន​តូច​ព្រះទ័យ​ចំពោះ​លទ្ធផល ប្រឡង​ធ្លា​ក់នៅ សាលា​ពុទ្ធិកវិទ្យាល័យ ដែល​ខកបំណង​ធំ​តាម​ការគ្រោងទុក និង​បន្ត​ការសិក្សា​ឆ្ពោះ ទៅកាន់​សាកល វិទ្យាល័យ និង ទី​៣.​ចុងក្រោយ ដោយសារ​មាន​បញ្ហា​ខ្វះខាត​បច្ច័យ​សម្រាប់​ដំណើការ​សិក្សា​រៀនសូត្រ​បន្តទៀត​។​

​ប្រភព​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ព្រោះ​បាត់បង់​ព្រះសង្ឃ​មួយអង្គ​ដែលមាន​ទឹក​ព្រះទ័យ​ល្អ​ស្លូតត្រង់ និង​មាន​សេចក្តី​ព្យាយាម​សិក្សា​រៀនសូត្រ មិនចេះ​ជិនណាយ​។​

​ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម ហ៊ា​ត ហ៊ា​ក់ ព្រះជន្ម ២១​វស្សា មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ឬ​ស្សី ឃុំ ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​រយៈពេល​ចុងក្រោយ​ប្រមាណ​ជា​៥ ខែ​បានមក​គង់នៅ​វត្ត​កណ្តាល ក្រុង​បាត់ដំបង ដើម្បី​សិក្សា​រៀនសូត្រ​ក្នុង​វិស័យ ព្រះពុទ្ធសាសនា​និង សាលា​ចំណេះដឹង​ទៅ នៅក្នុង​ខេត្តបាត់ដំបង ហើយ​បានធ្វើ​អត្តឃាត​ដុត​ខ្លួនឯង​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

​នៅក្នុង​ពិធីបុណ្យ​ព្រះ​សព​ខាងលើ​ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង​ខេត្តបាត់ដំបង បាន​នាំយក នូវ​ថវិកា​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ពី​សប្បុរសជន​មួយចំនួន និង​ថវិកា​របស់​សម្ត​ច​កិ​តិ្ត​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន​១០​លាន​រៀល​ផងដែរ ដើម្បី​ឧ​ប​ត្ត​ម្ភ​គាំទ្រ​កម្មវិធី​បុណ្យសព​នេះ​៕ ដោយ ៖ ឡេង​បញ្ញា​ឬ​ទ្ធិ​

×