កំពង់ស្ពឺ៖កាលពីពេលកន្លងថ្មីៗនេះ ឡានដឹកអង្ករថយន្ដធុនម៉ាក FUSO ពណ៌ខៀវ ១គ្រឿង បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតៃកុងបើកឆ្លងកាត់ស្មានកម្ពស់មិនត្រូវ បណ្តាលឲ្យទួលខ្លោងទ្វាវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីបាក់ទាំងស្រុងតែម្តង។
ហេតុការណ៍ដ៏ហួសចិត្តខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយឡែកកាលម្សិលមិញនេះ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែមានរថយន្តដឹកគ្រឿងចក្រឈួសដី១គ្រឿង ដោយអ្នកតៃកុងបើកស្មានពុំត្រូវ បណ្តាលឲ្យប៉ះបាក់ស្លាកខ្លោងទ្វាសាលាវិទ្យាល័យ «រស្មីសោភ័ណ» ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមការបង្ហោះឲ្យដឹងដឹងពីគណនីហ្វេសប៊ុកឈ្មោះ ពុទ្ធិ រតនៈ គុណ ។
ទន្ទឹមនេះផងដែរ គេក៏បានសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ពិសេសជាអ្នកស្រុកនៃទីកន្លែងកើតហេតុ បានខមិនសម្តែងការការព្រួយបារម្ភថា «ខ្លាចតែធ្វើថ្មីដូរឈ្មោះចាស់ចេញ គឺដឹងតែចប់ហើយ បើនៅឈ្មោះចាស់ល្អវិញ ព្រោះមិនចង់ឲ្យបាត់ឈ្មោះម្ចាស់ដើមដែលជាអ្នកកសាងសាលារៀននេះទេ ពីព្រោះថាមានក្មេងៗជំនាន់ក្រោយខ្លះ ពួកគេមិនទាន់ដឹងពីប្រវត្តិសាលារៀននេះថាអ្នកណាជាអ្នកកសាងឡើង»៕ ដោយ៖ លឹម ហុង