Sunday, January 29, 2023

អស់សំណើច​នឹង​ក្រុម​ព្រានព្រៃ​ប្រមាញ់​សត្វ​ចុងក្រោយ បក្សី​ធ្លាក់​ចំក្បាល រងរបួស​ជា​ទម្ងន់​!

spot_img

​ក្រុម​ប្រមាញ់​បក្សី ពិសេស​ទាព្រៃ នៅ Easton រដ្ឋ Pennsylvania, អាមេរិក របស់លោក Robert Meilhammer អាយុ ៥១​ឆ្នាំ និង​គូកន ពិតជា​កត់ត្រា​ទុក​នូវ​រឿង “​សើចលែងសម​” មួយ គឺ​សមាជិក​ក្រុម​ម្នាក់​បាន​បាញ់​ទម្លាក់​ទាព្រៃ​លើ​អាកាស តែ​ចៃដន្យ​វា​បាន​ធ្លាក់​ចំ​ក្បាល​របស់ Meilhammer ។​

​ទាព្រៃ​នេះ បាន​ត្រូវ​គ្រាប់​ហើយ​សំ​យ៉ុង​ក្បាល​ធ្លាក់ចុះ​ពី​កម្ពស់​ប្រមាណ 27m ក្នុងអំឡុងពេល ៣ វិនាទី ប៉ុណ្ណោះ​។ វា​មាន​ទំហំ​ប៉ុនមាន់​គក​។ ការប៉ះទង្គិច​ពិតជា​ខ្លាំង ព្រោះ​បាន​ធ្វើឲ្យ Meilhammer ស​ម្លប់ របួសធ្ងន់​នៅ​ក្បាល់ ហើយ​បាកធ្មេញ​អស់ ២​។​

​ភ្នាក់ងារ​សង្គ្រោះ​បាន​បញ្ជូន Meilhammer ទៅកាន់​មន្ទីរពេទញយ​។ ក្រុម​គ្រូពេទ្យ​ឲ្យដឹងថា ឥឡូវ​គាត់​ធូ​ស្រាល​វិញ​ហើយ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​មួយ​ខ្លី​ទៀត​បាន​។​

​នោះ​ត្រង់​ថា ពុំ​ដឹង​ក្រោយពេល​សះស្បើយ គាត់​ហ៊ាន​ប្រមាញ់​ទាព្រៃ​ទៀត​ដែរឬទេ​? ៕ ពាយ័ព្យ​