Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឡប់​មកពី​ណ្យ​កឋិន​វិញ បើករថយន្ត​គេច​ម៉ូតូ ក្រឡាប់​រថយន្ត របួសធ្ងន់​ស្រាល​៧​នាក់ នៅ​ផ្លូវ​៦០​ម៉ែត្រ​

​ភ្នំពេញ​៖​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល ខ​ណះ​អ្នកបើករថយន្ត​ដែល​ដឹក​មនុស្ស​ពេញ​លើ​រថយន្ត​ត្រឡប់​មកពី​បុណ្យកឋិន​វិញ ខំ​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ដែល​បើក​ដោយ​បុរស​ម្នាក់ រ៉េ​ពេញ​ផ្លូវ ដែល​កំពុងមាន​ភ្លៀង​ធ្លាក់​តិច​ផង​ធ្វើ​ឲ្យ​ផ្លូវ​រអិល​រថយន្ដ​ក៏​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​តែម្តង​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

​បើតាម​ជនរងគ្រោះ​បាន​និយាយថា​មុនពេល​កើតហេតុ​ពួកគាត់​បានធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 2A-0706 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ត្រឡប់​មកពី​បុណ្យកឋិន​នៅឯ​ស្រុក​កៀនស្វាយក្នុង​បំណង​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​នៅ​អង្គស្នួល ខេត្តកណ្តាល​ដោយបាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះដល់​ចំណុចកើតហេតុ​ដែល​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧​ពាក់​ស្លាក​លេខ​កណ្តាល​1V-7680 បើកបរ​ដោយ​បុរស​ម្នាក់ រេ​ពេញ​ផ្លូវ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ដោយ​ខ្លាច​បុក​ម៉ូតូ​បុរស​ខាងលើ ក៏​បួង​ចង្កូត​គេច​ស្របពេល​មេឃ​កំពុង​ភ្លៀង​ផង​នោះ​ក៏​បណ្តាល​ក្រឡាប់​។ ចាក់​អ្នកជិះ​លើ​រថយន្ត​ខ្ទាត​មកលើ​ដងផ្លូវ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​៥​នាក់ ។​

​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​បានគេច​ចេញពី​កន្លែងកើតហេតុ​បាត់ ចំណែក​ម៉ូតូ​បុរស​ខាងលើ​បាន​ដួល​បោក​ទៅលើ​ដងផ្លូវ​រងរបួស​ធ្ងន់​សន្លប់​បាត់ស្មារតី​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចុះមក​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ជា​ក្រោយ​៕​ ​ដោយ​៖​សំណាង​

×