ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបព័ត៌មានកន្លងៗមកជាច្រើនរួចហើយ ដែលមួយរយៈពេលនេះ ករណីអំពើហិង្សាបានកើតឡើងសឹងតែរៀងរាល់ថ្ងៃទៅហើយ ទាក់ទងមនុស្សប្រុសវាយទៅលើមនុស្សស្រីទន់ខ្សោយ ដែលក្នុងនោះមានដូចជាករណីលក្ខណៈជាប្តីប្រពន្ធ ឬ គូសង្សារ ដែលផ្តើមចេញភាគច្រើនភ្លើងប្រចណ្ឌ ឬករណីសុំចូលស្តីដណ្តឹងពុំបានជាដើម។
យ៉ាងណាមិញ ស្របពេលដែលហេតុការណ៍ហិង្សាលើមនុស្សស្រីហាក់កំពុងកើតឡើងផ្ទួនៗ ក៏ស្រាប់តែលេចចេញបុរសម្នាក់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំងតែម្តងដែលបានបង្ហោះរូបភាព២សន្លឹកជាមួយស្លាកស្នាមរបួសជាំពេញមុខ និងភ្ជាប់សារយ៉ាងប្លែកគួរឲ្យចាប់អារម្មណ៍ថា៖ «យើងខុសប្រពន្ធាយនៅឲ្យស្ងៀម ទោះយើងត្រូវក៏ដោយក៏កុំវាយមនុស្សស្រីអន់ ណាស់បើខឹងដើរចេញទៅចប់ ប្រពន្ធខឹងវា យហើយស្អែកឡើងគេស្អំឲ្យវិញទេ»។ ទ្រាំជាំមុខតិចតួចប្រសើរជាងដេកគុក ៤កំផ្លៀងជាំមុខគេថាវាយស្រឡាញ់ ហេងស៊យ៥ថ្នេគេថាកាប់អាណិត អត់ហ៊ានទុកសក់វែងខ្លាចគេបោច ឡូវអត់សក់បោច ទះយក ទះយកម៉ង ធ្វើជាមនុស្សប្រុសដើមទ្រូង៥ហត្ថដាច់ខាតមិនវាយស្រី ទុកឲ្យស្រីវាយវិញ » ។
ដោយឡែក កាលពីយប់មិញនេះ បុរសជាំមុខយើងដែលកំពុងល្បីមានគណនីឈ្មោះ Bong Phorn បានឡាយវីដេអូនិយាយជុំវិញរឿងត្រូវប្រពន្ធវ៉ៃដោយទះ ៤ កំផ្លៀង។ ក្នុងនោះ លោកក៏បាននិយាយក្នុងន័យអប់រំថា បើប្រពន្ធខឹង មិនបាច់សួរថាខាងណាខុស ខាងណាត្រូវទេ យើងជាប្តីទទួលខុសទៅ ហើយបើខឹងត្រឹមដើរចេញ ឬទៅបញ្ចេញកំហឹងនៅកន្លែងផ្សេង ហើយដាច់កុំលើកដៃវាយប្រពន្ធឲ្យសោះ ព្រោះយើងនឹងបាត់បង់តម្លៃ សុខចិត្តយកឈ្នះដោយការទន់ភ្លន់វិញល្អជាង។
លោកក៏សូមចិត្តបុរសៗគ្រប់គ្នា បញ្ឈប់សកម្មភាពប្រើហិង្សាទៅលើមនុស្សស្រីតទៀតទៅ ព្រោះវាគ្មានចំណេញអ្វីនោះទេ គឺបានត្រឹមខាតបង់ប៉ុណ្ណោះ។ ហេតុនេះ មុននឹងលើកដៃវាយមនុស្សស្រី លោកសូមឲ្យមនុស្សប្រុសទាំងអស់ត្រូវខាំមាត់សង្កត់ចិត្ត និងទន្ទេញឲ្យជាប់នូវពាក្យថា «តែវាយវិញអញខាតៗ!»៕ ដោយ៖ លឹម ហុង