បាត់ដំបង៖ ឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កំណែទម្រងថ្មីត្រូវកែរឈ្មោះសាកវិទ្យាល័យបាត់ដំបងទៅជាសាកវិទ្យាល័យជាតិ បាត់ដំបងវិញ ក្នុងកិច្ចប្រជុំកំណែរទម្រង់ថ្មីទាំង៩ចំណុចរបស់ គណៈកម្មាធិការប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង។
ឯកឧត្តមសេង ផល្លីអនុប្រធានគណៈកម្មាធិការគ្រប់គ្រងសាកវិទ្យាល័យបាត់ដំបង បានមានប្រសាសន៍ថា សាកវិទ្យាល័យបាត់ដំបង កំពុងតែដំណើរការ ប៉ុន្តែសាកវិទ្យាល័យបាត់ដំបងបានផ្អាកមួយរយៈ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។ក្រសួងបានបង្កើតគណៈកម្មាធិការគ្រប់គ្រងសាកវិទ្យាល័យបាត់ដំបងដែលមានឯកឧត្តម ស សុខាជាប្រធាន និងអនុប្រធានចំនួន៣រូបនិងសមាជិកមួយចំនួនទៀត ដើម្បីពង្រឹងសាកវិទ្យាល័យបាត់ដំបងនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងឆ្លើយតបទៅនិងតម្រូវការរបស់សិស្ស និងទីផ្សាការងារនាពេលបច្ចុប្បន្ននេះ។ អំពីយុទ្ធសាស្ត្រកំណែទម្រង់ទាក់ទងទៅនិងការងារដឹកនាំគ្រប់គ្រង ការងារបណ្ដុះបណ្ដាល និងការងារចំពោះគុណភាពអប់រំនៅសាកវិទ្យាល័យបាត់ដំបង ដោយផ្អែកលើស្ដង់ដារគុណភាព ដែលមានផែនការយុទ្ធសាសស្ត្ររយៈពេល៥ឆ្នាំរបស់ខ្លួន បានកំណត់នូវចក្ខុវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្របណ្ដុះបណ្ដាល ឲ្យមានគុណភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដផងដែរ។ ប៉ុន្តែនៅចំពោះមុខនេះ ដោយផ្អែកលើព័ត៌មានដែលប្រមូលបានគ្រប់ជ្រុងជ្រោយ គណៈកម្មាធិការគ្រប់គ្រងបានកែរលម្ពរឡើងវិញនូវចក្ខុវិស័យ បេសកកម្ម និងគោលដៅជាយុទ្ធសាស្ត្ររបស់សាកវិទ្យាល័យបាត់ដំបង ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ
ថ្មីដែលមានលក្ខណៈសម្របច្បាស់លាស់ អាចវាស់វែងបាន អាចអនុវត្តប្រកបដោយជោកជ័យបាន៕ដោយ៖អ៊ុងសារុំ