Monday, January 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហ៊ុន ស៊ី​ណាត ស្នើ​អាជ្ញាធរ​ស្វែងរក អ្នក​ដែល​ហ៊ាន​ចាក់សោ​ទ្វារផ្ទះ​បងស្រី​លោក សែម សង្វាត ជាប់​នៅក្នុង​ផ្ទះ​ទាំង​កណ្តាលយប់ អី​ក៏​ខ្លាំង​ដៃ​ម្ល៉េះ​!

​ភ្នំពេញ​៖​កាលពី​យប់មិញ​នេះ វេលា​ម៉ោង​ប្រមាណ ៨ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ បងស្រី​បង្កើត និង​ក្មួយៗ​របស់​អតីត​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់​លោក សែម សង្វាត ត្រូវបាន​គេ​ចាក់សោរ​របង​ផ្ទះ​ពី​ខាងក្រៅ បណ្តាល​ឲ្យ​ជាប់​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជាច្រើន​ម៉ោង ទម្រាំ​លោក​មកដល់​ស្នើសុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​កាត់​សោ​ផ្អើល​ទាំងយប់​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​ស្ថិតនៅ​ផ្លូវ​សុធារស់ (​ទល់មុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​) ក្នុង​សង្កាត់​ទន្លេ​បាសក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាមរយៈ​ផ្តល់​បទសម្ភាសន៍​ទៅដល់​អ្នកសារព័ត៌មាន ក្មួយ​ស្រី​បង្កើត​លោក សែម សង្វាត បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថាៈ «​មូល​ហេតុដែល​ម្ចាស់ Apartment ហ្នឹង បញ្ជា​ឲ្យ​សន្តិសុខ​ខ្លួន​ម្នាក់​មកចាក់​សោ​ទ្វារ​បង​ផ្ទះ​គាត់​ពី​ខាងក្រៅ​បែបនេះ គឺ​ដោយសារ​សុំ​ចម្លង​សោរ​ពុំបាន ដើម្បី​ចាក់​មើល​ទឹក (​កុង​ទ័​រ​ទឹក​រួម​នៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​) ដែលជា​ធម្មតា ពេល​បុគ្គលិក​រដ្ឋាករទឹក​មក​ចាក់​មើល គឺ​ចាក់​មើល​រួម​ទាំងអស់គ្នា​។ គាត់​ក៏​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ផ្ទះ​របស់គាត់​ក៏មាន​អ្នក​នៅ​ដែរ មិនមែន​ទៅ​ធ្វើការ​ទាំងអស់​នោះទេ ប្រសិនបើ​ចង់​មក​មើល​ទឹក គ្រាន់តែ​ស្រែកប្រាប់​ទៅ ឬ អាច​តេ​ទៅ​ម្តាយ​របស់គាត់ នោះ​ម្តាយ​របស់គាត់​នឹង​ដើរ​មកពីផ្សារ​មកចាក់​ឲ្យ​ហើយ​។ ហើយ​មូល​ហេតុដែល​ពួកគាត់​មិនអាច​ចម្លង​សោរ​ឲ្យ​ម្ចាស់ផ្ទះ​បង្ក​ហេតុនេះ ឬ បងប្អូន​ផ្ទះ​ដទៃ​បាន គឺ​ព្រោះតែ​ដើម្បី​សុវត្ថិភាព​ផ្ទះសម្បែង​របស់​ពួកគាត់ ដែល​រឿង​អី​ត្រូវ​ចម្លង​សោរ​ទ្វារ​ឲ្យ​គេ​កាន់ ចុះបើ​មនុស្ស​អត់​នៅ ហើយ​ម៉ូតូ​ទុក​ក្នុង​ហ្នឹង​ទៀត បើ​បាត់​នរណា​ទទួលខុសត្រូវ​?»​។​

​ក្មួយ​ស្រី​លោក សែម សង្វាត ក៏បាន​ឲ្យ​បងប្អូន​មហាជន​បានដឹង​បន្ថែមថា «​តើ​គាត់ (​ម្ចាស់ Apartment ហ្នឹង​) ចង់បាន​ផ្លូវ​សមូហភាព​អី​គេ សមូហភាព​នៅឯណា​? ទាំង​ដែល​គាត់​យក​ផ្លូវ​សមូហភាព​ធ្វើជា​របស់​ឯកជន ធ្វើ​របង​បិទ​ជិត​ដោយ​មិន​ឲ្យ​ពួកគាត់​ចេញចូល​បានឡើយ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ សូម្បីតែ​ជណ្តើរ​ឡើង​ចេញ​ចូលរួម​ទៀតផង​»​។​

​យ៉ាងណាមិញ ក្រោយ​រឿងនេះ​មើលទៅ​ហាក់ដូចជា​អយុត្តិធម៌ និង​សាហាវ​ខ្លាំងពេក ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ​ទាំង​កំហឹង​ឈឺចាប់​ជំនួស​ជនរងគ្រោះ​ថា​៖ «​អាជ្ញាធរ​អន់​ពេក​ហើយ ធ្វើ​អា​អ្នកមាន​លុយ​ខ្លាំង​ជាង​ច្បាប់​នោះ សូម​ឲ្យ​អាជ្ញាធរ​ទៅ​មើលថា​តើ​អា​មួយណា​ក៏​វា​ខ្លាំង​ហ៊ាន​ធ្វើបែបនេះ ឬ​ខ្លាច​អំណាច​នរណាម្នាក់ បានជា​អាជ្ញាធរ​មិន​ហ៊ាន​ធ្វើ​នោះ​??​។​»៕ ដោយ​៖ លឹម ហុង​

 

×