Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេ​ន​ខេ​ក លេបថ្នាំ​សម្រក រហូត​ត្រូវ​ចូល​មន្ទីរពេទ្យ​បន្ទាន់ ខណៈ​ថត​3 fun?

​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​3 fun កញ្ញា ផេ​ន​ខេ​ក ត្រូវ​ក្រុមការងារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម ខណៈ​កំពុង​ថត​កម្មវិធី 3fun ទើបបាន​ពាក់កណ្តាល​ប៉ុណ្ណោះ​។​

​យោងតាម​Page 3fun channel Cambodia បានឱ្យដឹង​នៅមុននេះ​បន្តិច​ថា “​ផេ​ន​ខេ​ក ត្រូវ​ដឹក​ទៅ​ពេទ្យ​ពាក់កណ្តាល​ទី ពេល​កំពុង​ថត 3Fun ! មាន​ហេតុផល​ពីក្រោយ​រឿងនេះ នឹង​លាតត្រដាង​ប្រាប់​ទស្សនិកជន ឆាប់ៗ​នេះ​!” ហើយ​បានបញ្ជាក់​បន្ថែមថា “​សុំទោស សប្តាហ៍​នេះ អត់​មាន​ផេ​ន​ខេ​ក​ទេ​!! មិនមែន Prank ទេ អាច​ចូល​មើល​ខំ​មិន ដើម្បី​មើលរូប ផេ​ន​ខេ​ក នៅ​ពេទ្យ​!! អរគុណ ផេ​ន​ខេ​ក ដែល​ទោះ​អត់​ស្រួលខ្លួន​យ៉ាងណា ក៏​នៅតែ​ប្រឹង តស៊ូ​តែ​ទៅមុខ​មិន​រួច ត្រូវ​សម្រេច​ដឹក​ទៅ​ពេទ្យ​ភ្លាមៗ​”​។​

​ជាក់ស្តែង​ក្នុង​រូបថត ផេ​ន ខេ​ក កំពុង​អង្គុយ​យំ​ជាមួយ​ទឹកមុខ​ស្លេកស្លាំង ដោយមាន​ក្រុមការងារ​នៅ​ជួយ​មើលថែ​ផងដែរ​។​

​ក្រោយ​ការ​បង្ហោះ​បែបនេះ ក៏មាន​ហ្វេ​ន​របស់ ផេ​ន ខេ​ក ម្នាក់​ចូលមក​ខំ​មិន​ថា “​ឮ​ម៉ែ​ខេ​កថា គាត់​លេបថ្នាំ​សម្រក អ៊ីចឹង​ហើយ​គាត់​អត់​ស្រួលខ្លួន ហើយ​ថត​បានតែ​២show ទេ​”​។ យ៉ាងណាក៏ដោយ​មូលហេតុ​ពិត​ដែល​បណ្តាលឱ្យ ផេ​ន ខេ​ក ត្រូវ​ចូល​មន្ទីរពេទ្យ​ភ្លាមៗ យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕ ដោយ​៖ កូ​លាប ក្រហម​


×