Wednesday, February 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ អមដោយអនុប្រធាន ដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើលផ្ទាល់ខ្សែចង្វាក់អាជីវកម្ម ដៃគូពាណិជ្ជកម្ម និងទទួលរង្វាន់លើកទឹកចិត្ត ពីផលិតផលលើកសម្រស់ ម៉ាក R3R របស់ក្រុមហ៊ុន R3 International នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង លើកសម្រស់ R3 International បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដាក់ទុន និងចាប់ដៃគូពាណិជ្ជកម្មនៅជុំវិញពិភពលោក ជាពិសេសទីផ្សារនៅតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានអញ្ជើញ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ, អមដោយអនុប្រធាន និងក្រុមការងារ ចូលរួមពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលមានការផ្ដល់រង្វាន់លើកទឹកចិត្តផងដែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

ពិធីដ៏សំខាន់នេះ បានផ្ដល់ឱកាសជូនដល់បណ្ដាញសាខា ក៏ដូចប្រធានសមាគមពាណិជ្ជកម្មនីមួយៗ តួអង្គដៃគូអាជីវកម្ម បានជួបជុំស្គាល់ខ្សែបណ្ដាញមេដឹកនាំក្រុមហ៊ុន R3 International និងទទួលបានបទពិសោធន៍ថ្មីៗសម្រាប់ផ្កូផ្គងដៃគូពាណិជ្ជកម្ម ស្វែងយល់ផលិតផលថ្មីៗ ព្រមទាំងយល់ដឹងពីរបៀបប្រើប្រាស់ ដែលមានគុណភាព ប្រសិទ្ធភាព។

ឆ្លងកាត់ការជួបជុំ និយោជក ខ្សែបណ្ដាញមេដឹកនាំក្រុមហ៊ុនផ្សេងៗ ដែលបានចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន R3 International ចែកចាយផលិតផល គ្រឿងសម្អាង លើកសម្រស់ ដែលមានផលិតផលម៉ាក R3R  ក៏បានបើកបង្ហាញនូវគំហើញថ្មីៗ ទាក់ទងនឹងផលិតផល R3R ជួយលើកសម្រស់ បុរស-នារី ធ្វើឱ្យស្បែក រាងកាយ ផ្ទៃមុខ ភ្លឺរលោង ប្រកបដោយទំនុកចិត្ត ចំណេញដល់អតិថិជនទាំងការប្រើប្រាស់ មានគុណភាព ប្រសិទ្ធភាព និងទទួលបានប្រាក់ចំណូលពីផលិតផល R3R នេះថែមទៀត បន្ទាប់ពីលោក-អ្នកចាប់ដៃគូពាណិជ្ជកម្ម ធ្វើអាជីវកម្មជាមួយផលិតផល R3R របស់ក្រុមហ៊ុន R3 International ។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានឱ្យដឹងថា ផលិតផល R3R របស់ក្រុមហ៊ុន R3 International នេះ មានច្រើនមុខ ច្រើនប្រភេទ ជាផលិតផលគ្រឿងសម្អាង ជួយលើកសម្រស់ បុរស-នារី ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ សហការជាមួយ ក្រុមហ៊ុន R3 International ម្ចាស់ដើម។ ផលិតផលនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយប្រសិនបើ លោក-អ្នក ចាប់អារម្មណ៍ធ្វើពាណិជ្ជកម្ម អាជីវកម្ម អាចចាប់ចាប់ដៃគូពាណិជ្ជកម្ម ជាមួយសមាគមអភិវឌ្ឍន៍យើងខ្ញុំបាន , លោក-អ្នកនឹងទទួលបានការសម្របសម្រួលបច្ចេកទេសផ្សេងៗ និងផ្លូវច្បាប់ ខណៈ ក្រុមហ៊ុន R3 International ដែលជាម្ចាស់ដើម មានទស្សនៈវិស័យថា ចង់ឱ្យប្រជាជនកម្ពុជា មិនត្រឹមតែបានប្រើផលិតផលនេះប៉ុណ្ណោះទេ គឺចង់ឱ្យ លោក-អ្នក ទទួលបានប្រាក់ចំណូលពីផលិតផលទាំងនេះទៀតផង គឺដៃគូពាណិជ្ជកម្ម៕ ពិសិដ្ឋ CEN

×