ភ្នំពេញ៖ នៅវេលាម៉ោង ១០និង២៥ នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យកំពុងតែឆេះភោជនីយដ្ឋានអ៊ិនប្រាំបី(N8) អតីតក្លឹប (ឆេះលើកទី២) មានទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែកញ្ញានេះបានឆេះម្តងហើយ (ត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះ) ។
ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យ មកពីគ្រប់អង្គភាពបានចេញអន្តរាគមន៍ជួយពន្លត់យ៉ាងសកម្មផងដែរ ។
មូលហេតុ៖ ដោយសារក្រុមជាងផ្សារដែក ជួសជុលដំបូលសងម្ចាស់ហាងវិញ ករណីឆេះលើកទី១ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
សូមរំលឹកថា កាលពី វេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ទីតាំង ភោជនីយដ្ឋាន អិនប្រាំបី ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ត្រូវបាន អគ្គិភ័យ ឆាបឆេះយ៉ាងសន្ថោរសន្ធៅ បណ្តាលឲ្យខូចខាតសម្ភារ ឆេះដំបូលអាគារភោជនីយដ្ឋានសង់ពីដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុងរួមទាំង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ Lim Kian Wei Desmond ភេទ ប្រុស អាយុ ៣៥ ឆ្នាំ (ជនជាតិ សិង្ហបូរី) មុខរបរ ម្ចាស់ភោជនីយដ្ឋាន អិនប្រាំបី ៕ដោយ៖មីដា