Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃ​ថៃ​បៀតបៀន​កេរ្តិ៍​ភេទ នារី​វ័យក្មេង ស្វាមី​លួច​ថត​យក​ភស្តុតាង​ដើម្បី​ប្តឹង​​ (Video inside)

spot_img

​នារី​វ័យក្មេង​ម្នាក់​បាន​រង​ការរំខាន​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​សង្ឃ​មួយ​អង្គ​ក្នុង​រយៈពេល​មួយ​វែង បាន​ក្លាហាន​ចេញ​ថ្កោលទោស ក្រោយពេល​សាច់ញាតិ​ដឹងឮ និង​មាន​ភស្តុតាង​ចោទប្រកាន់​។​

​នារី​រូបនេះ​ឈ្មោះ Joy Joy អាយុ ២៩​ឆ្នាំ បាន​រៀបការ​មានកូន​២ បច្ចុប្បន្ន​រស់នៅ​ខេត្ត នៈ​ខន​ប្រាក់​ធុម (Nakhon Pathom) ប្រទេស​ថៃ​។​

​ចំណែក​សង្ឃ​កំហូច​ខាងលើ មាន​វ័យ​ជាង ៥០​ឆ្នាំ ស្នាក់​នៅ​វត្ត​ពុទ្ធសាសនា​មួយ នា​ខេត្ត កានចៈនៈ​បុរី (Kanchanaburi) -​ខេត្ត​ជាប់​ជាមួយ នៈ​ចនប្រា​ក់​ធុម សង្ឃ​កំហូច​រូបនេះ​មាន​ងារ​ថា Luang Pu​។​

​ពី​ឆ្នាំ ២០១៦ មកទល់​បច្ចុប្បន្ន​នេះ ច​យ (Joy) តែង​ធ្វើ​ដំណើរ​ចុះ​ឡើង​រវាង​ខេត្ត នៈ​ខន​ប្រាក់​ធុម និង​កានចៈនៈ​បុរី ដើម្បី​មើល​ថែទាំ​ម្តាយ​ដែល​មាន​ជំងឺ​។​

​នៅ​កានចៈនៈ​បុរី​, ច​យ បាន​ស្គាល់​ជាមួយ ហ្លុង​ពូ (Luang Pu) ហើយ​បាន​ត្រូវ​សង្ឃ​អង្គ​នេះ​ធ្វើការ​បៀតបៀន​កេរ្តិ៍ខ្មាស ប៉ុន្តែ​ដោយ​រង​ការ​សម្លុត​គំរាម ហើយ​គួបផ្សំ​ជាមួយ​នឹង​ភាព​អៀនខ្មាស​នារី​វ័យក្មេង​រូប​នេះ​ពុំ​ហ៊ាន​និយាយ​ប្រាប់​នរណា​ឡើយ​។​

២​ឆ្នាំកន្លងមក សង្ឃ​កំហូច​នេះ​បាន​ធ្វើការ​បៀតបៀន​នាង​ច​យ​ជា​បន្តបន្ទាប់​។ ពេល​ខ្លះ​វា​តែង​រក​ពេល​ជួប ច​យ នៅ​កានចៈនៈ​បូរី​ថែមទៀត ហើយ​ពេល​ខ្លះ​វា​បើកឡាន​មក​ផ្ទះ​ប្តី​ប្រពន្ធ​របស់​នាង​នៅ នៈ​ខន​ប្រាក់​ធុម​។​

​សង្ឃ​បរាជិក មិន​លើកលែង​សូម្បី​ប្រពន្ធ​គេ​

​ច​យ​ឲ្យដឹងថា រៀង​រាល់​លើក​ដែល ហ្លុង​ពូ មករក​ជួប​នាង​នោះ​គាត់​តែងតែ​រក​មូលហេតុ​ដើម្បី​បន្ត​ស្នាក់នៅ ហើយ​រំខាន​នាង​យ៉ាង​តិច​មួយ​ថ្ងៃ ៣​ដង​។​

​ក្រៅ​ពី​ទង្វើ​រំលោភ​បំពាន​លើ​ស្ត្រីភេទ សង្ឃ​បរាជិក​រូបនេះ នៅ​បាន​ផឹកស្រា និង​បរិភោគ​សាច់​ក្លែម​ពុំ​រើស​ពេល​។ លើសពី​នេះ​រៀង​រាល់​ពេល​ផឹក​ស្រវឹង​តែង​ទូរស័ព្ទ​រំខាន​នាង​ច​យ ឬ​ទាមទារ​នាង​ត្រូវ​រួម​ភេទ​ជាមួយ​ខ្លួន​។​

​មួយ​រយៈពេល​វែង​ក្រោយមក​ប្តី​របស់​ចយ​ចាប់ផ្តើមស​ង្ស័​យ​។​

​ទើបតែ​ថ្មីៗ​នេះ ប្តី និង​ប្អូន​ជីដូនមួយ​របស់​ច​យ បាន​ចាប់​ភស្តុតាង​ឃើញ ហ្លុង​ពូ បង្ហាញ​នូវ​កាយវិការ​បៀតបៀន​ផ្លូវភេទ​ភរិយា​ខ្លួន ខណៈពេល​ដែល​នាង​កំពុង​អង្គុយ​ធ្វើការ​ក៏​ពុំ​លើកលែង​។​

​ហ្លុង​ពូ អង្គុយ​ពីក្រោយ​កៀក​នឹង​នាង​ច​យ ហើយ​លូកដៃ​ចូលក្នុង​អាវ​របស់​នាង ធ្វើការ​បៀតបៀន​កេរ្តិ៍ខ្មាស​។​

​ប្តី​និង​ប្អូន​របស់​នាង​បាន​នាំគ្នា​លប​មើល ហើយ​ថត​ឃ្លីបទុក​ធ្វើជា​ភស្តុតាង​ដើម្បី​ប្តឹង​សង្ឃ​បរាជិក​រូបនេះ​។​

​ករណី​ខាងលើ​ត្រូវបាន​រាយការណ៍​ប្រាប់​ប៉ូលិស​នៅ កានចៈនៈ​បុរី និង​វត្ត​ដែល​សង្ឃ​អង្គ​នេះ​កំពុង​គង់នៅ​។​

​ក្រៅពី​ករណី​ខាងលើ ដើម​សប្តាហ៍​នេះ ប្រព័ន្ធ​ឃោសនា​ថៃ ក៏​មាន​ការរំជើបរំជួល​ជុំវិញ​ករណី​សង្ឃ​មួយអង្គ​ផ្សេងទៀត​ឈ្មោះថា Theeraphap Worradilok អាយុ ៤៩​ឆ្នាំ​។​

​សង្ឃ​អង្គ​នេះ ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្ពាយ​ថង់យាម​ពណ៌​ខៀវ ដើរ​លួច​ខោ​ទ្រនាប់​របស់​នារីៗ ក្នុង​ច្រក​ផ្លូវ​តូចៗ ដែល​ពុំ​សូវ​មាន​មនុស្ស​នា​ខេត្ត Suphanburi​។​

​ភស្តុតាង​គេ​ចាប់​បាន​សង្ឃ​អង្គ​នេះ​កំពុង​លួច​ខោអាវ​ក្នុង​នារីៗ​

​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាជន​ម្នាក់​រស់នៅ​តំបន់​នេះ ថត​បាន​ដោយ​ចៃដន្យ​ទង្វើ​របស់​សង្ឃ​ខាងលើ​។ ហេតុការណ៍​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ៥ កុម្ភៈ កន្លងមក​។​

​នៅ​យប់​នោះ​ម្ចាស់ផ្ទះ​បាន​ពិនិត្យមើល​កាមេរ៉ា​របស់ខ្លួន ហើយ​ក៏​រក​ឃើញ​សង្ឃ​មាន​រោគ​ចិត្ត​អង្គ​នេះ ពួកគេ​ក៏​បាន​ចែករំលែក​ឃ្លីប​ឡើង​លើ​បណ្តាញ​សង្គម ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន​សង្ឃ​អង្គ​នេះ​។​

​តាម​ការស៊ើបអង្កេត​លើកដំបូង​ឲ្យដឹងថា សង្ឃ Theeraphap Worradilok បួស​នា​វត្ត​មួយ នា​ខេត្ត Nakhon Nayok​។​

​ការសាកសួរ​ព្រះចៅអធិការ​វត្ត​ទើប​ដឹងថា Worradilok កំពុង​មាន​បញ្ហា​ផ្លូវចិត្ត​។ សង្ឃ​អង្គ​នេះ ចូលចិត្ត​លួច​របស់​កំប៉ិកកំប៉ុក ធ្វើឲ្យ​វត្ត​មានកេរ្តិ៍ឈ្មោះ​អាក្រក់​៕ សូ​យ​ន​

spot_img
×