Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ ​ដឹកនាំ​ប្រតិភូ​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ​ការលើកកម្ពស់​ការលុបបំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

​រាជធានី​ភ្នំពេញ​៖​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​សន្និសីទ​វី​ដេអូ​កម្រិត​ខ្ពស់ ស្តីពី​ឆ្ពោះទៅ​អនាគត​រួម​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ៖ ការលើកកម្ពស់​ការលុបបំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង រ៉ឹង​មាំ​។​

​សន្និសីទ​នេះ​បានរៀបចំ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ​នា​រាត្រី​យប់ ថ្ងៃ​សៅរ៍ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​សន្និសីទ​វី​ដេ​អូ​កម្រិត​ខ្ពស់ ស្តីពី​ឆ្ពោះទៅ​អនាគត​រួម​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ៖ ការលើកកម្ពស់​ការលុបបំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង រ៉ឹង​មាំ ។

​សន្និសីទ​នេះ​រៀបចំឡើង​ដោយ​ភាគី​ចិន ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, តំណាង​អង្គ​សហប្រជាជាតិ ដឹកនាំ​ដោយ ឯកឧត្តម លូ ជិន​មីន អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច និង​បណ្តា​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស ចំនួន​១១​ផ្សេងទៀត អញ្ជើញ​ចូលរួម​ផងដែរ​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​


×