ភ្នំពេញ៖ និយាយដល់ថៅកែហាងលក់មាសពេជ្រព្រែកព្នៅ នោះអ្នកណាមិនស្គាល់អ្នកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ល្បីមួយរូបនៅក្នុងស្រុកខ្មែរបច្ចុប្បន្ន ដោយសារតែអ្នកស្រីជាបុគ្គលចិត្តធម៌ម្នាក់ ដែលតែងតែដើរជួយដល់បងប្អូនខ្មែរដែលមានជីវភាពខ្វះខាត និងជួបទុក្ខលំបាកយ៉ាងច្រើនរាប់មិនអស់។
តែទោះយ៉ាងណា ឃើញថាមួយរយៈចុងក្រោយនេះ អ្នកស្រី ទ្រី ដាណា ហាក់រងព្យុះរិះគន់ជាខ្លាំង ពីសំណាក់មនុស្សមួយចំនួន ព្រោះតែអ្នកអស់ទាំងនោះហាក់មានការច្រណែន ឬក៏មិនចូលចិត្តចំពោះការដែលតែងសម្ញែងភាពមានបានរបស់អ្នកស្រី ជាពិសេសចាប់តាំងពីអ្នកស្រីបង្ហាញស្រោមទូរស័ព្ទស្រោបពេជ្រតម្លៃជិត១លានដុល្លារមក។
ពិតណាស់ កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានគណនីមួយបានចូលទៅខមិននិយាយរិះគន់អ្នកស្រី ទ្រី ដាណា ថា៖ «និយាយតាមត្រង់ កាលពីមុនចូលចិត្តគាត់ ដល់យូរៗទៅ ដូចម៉េចមិនដឹងទេ ហើយខ្សែកហ្នឹង (១លាន៨០ម៉ឺនដុល្លារ) មិនមែនតម្លៃដល់ប៉ុណ្ណឹងទេ»។
ក្រោយពីបានឃើញម្នាក់នោះធ្វើការរិះគន់មិនជឿថាខ្សែពេជ្ររបស់ខ្លួនតម្លៃ ១លាន៨០ម៉ឺនដុល្លារ ដោយអត់ទ្រាំពុំបាន អ្នកស្រី ទ្រី ដាណា បានចេញវីដេអូបកស្រាយសួរ និងបញ្ជាក់ទៅកាន់អ្នករិះគន់នោះឲ្យបានភ្លឺភ្នែកថា៖ «អូនឯងស្គាល់ពេជ្រច្បាស់អត់ បានអូនឯងលើកមកនិយាយហ្នឹង ហើយអូនឯងខំមិនថាចិ មុនចូលចិត្តខ្ញុំ តែក្រោយមកអត់ចូលចិត្តខ្ញុំ តែខ្ញុំបានអូនឯងស្រឡាញ់បងទេ ខ្ញុំបានឲ្យអូនឯងគាំទ្របងទេ ពីមុនអូនឯងមិនមែនអ្នកលក់ឡេ បានអូនឯងគាំទ្រខ្ញុំ ដល់អូនឯងក្លាយជាអ្នកលក់ឡេ អូនឯងលែងគាំទ្រខ្ញុំទៅ ចា៎ ត្រឹមត្រូវចំណុចមួយហ្នឹង»។
«ខ្ញុំចេញមុខមកថ្ងៃនេះ ខ្ញុំចង់បកស្រាយពីពេជ្រ ឲ្យអូនឯងស្តាប់ឲ្យភ្លឺភ្នែកម្តង បើអូនអត់ស្គាល់ពេជ្រ ណាស់ខ្ញុំពន្យល់ពេជ្រឲ្យអូនឲ្យច្បាស់ អូនឯងខំមិនថា វាមិនដែល ១លាន៨០ម៉ឺនឯណា គ្រាប់ពេច្រតូចៗអ៊ីចឹង? ឥឡូវ ខ្ញុំខំមិនហើយរៀបរាប់គ្រាប់ពេជ្រប្រាប់អូនឯង…. អូនឯងមើលគ្រាប់ពេជ្រហាងរបស់ខ្ញុំៗ ខ្ញុំលក់ Color D ខ្ញុំមិនមែនលក់ 12 លី ឬ Color ធម្មតានោះទេ អានេះ ១០ លី ណាអូនណា បញ្ជាក់អូនឲ្យច្បាស់មិនមែនគ្រាប់តូចទេ អូនមើលតាមកាមេរ៉ា អូនមើលបងពាក់ អូនឃើញតូច តែមិនមែនតូចទេ គ្រាប់ពេជ្រនេះ ១០ លី អូន ១០ លី Color D ១០ លី ធម្មតា តម្លៃថោកទេអូន តែ ១០ លីនេះ អូនឯងរាប់តម្លៃគ្រាប់ពេជ្រហាងបងគឺថ្លៃណាស់អូន ខ្ញុំលក់តែ Color D ទេ ដូចខ្ញុំបានបញ្ជាក់ប្រាប់អូនឯងចឹង ខ្ញុំសូមប្រាប់មហាជនទូទៅ ខ្ញុំលក់តែ Color D» ។
អ្នកស្រី ទ្រី ដាណា ក៏បានបន្តថា៖ «ខ្ញុំចេញមកបកស្រាយនេះ ខ្ញុំរាល់ថ្ងៃហ្នឹង អូនឯងមើលមកខ្ញុំហ្នឹង អត់លុយទិញប៉ុណ្ណឹងមែនអ្ហាស! ខ្ញុំអត់មានលុយលក់របស់ប៉ុណ្ណឹងមែន ចា៎បើអូនឯងអត់ជឿ គិតថាគេគ្មានសមត្ថភាពលក់តម្លៃត្រឹម១លានជាងនេះ អូនឯងមកមើលផ្ទះគេ មកមើលហាងពេជ្រគេម្តងទៀត មើល! ទៅចាក់សោយកលុយម៉ាដុំមក ខ្ញុំបង្ហាញលុយអូនឯងថាតើខ្ញុំមានសមត្ថភាពទិញពេជ្រលក់អត់?….»។
អ្នកស្រីក៏បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនបានឲ្យអូនស្រឡាញ់ គាំទ្រខ្ញុំទេ ខ្ញុំលក់មាសលក់ពេជ្រ ខ្ញុំត្រូវតែផ្សព្វផ្សាយមាសពេជ្រកន្លែងខ្ញុំហើយ ខ្ញុំត្រូវតែនិយាយអំពីអ៊ីវ៉ាន់ដែលមានលក់នៅក្នុងហាងពេជ្ររបស់ខ្ញុំ….»៕ ដោយ៖ លឹម ហុង