ភ្នំពេញ៖ នារីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសមិត្តភ័ក្តិ និងអ្នកដែលបានស្គាល់ សម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ក្រោយពីបានដឹងថា នាងមិនគួរណាបាត់បង់អាយុជីវិតទាំងរូបកាយដ៏ស្រស់ស្អាត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Neatra Doung ដែលត្រូវបានដឹងថាជាមិត្តភក្តិជិតស្និទ្ធនឹងនារីរងគ្រោះ បានបង្ហោះសារដ៏រំជួលចិត្តថា៖ «25.09.2020 យប់នេះជាយប់ដែលខ្ញុំសែនឯកា សែនឈឺចាប់បំផុត នៅសល់ត្រឹមតែរូបថត អរគុណនៅមិត្តភាពជិត១០ឆ្នាំមកនេះនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាឯងនឹងទុកក្នុងបេះដូងជានិច្ចបំភ្លេចមិនបានទេ មិនពិតទេវាលឿនពេកខ្ញុំមិនជឿទេវាដូចជាសុបិន្តដ៏អាក្រក់មួយ ហើយទទួលយកមិនបានឡើយ មុនហ្នឹងយើងទើបនៅជាមួយគ្នាតើហេតុអីពេលនេះឯងទៅដោយមិនលាមួយមាត់សោះ ឯងជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយស្រឡាញ់ខ្លាំងជាងបងប្អូនបង្កើតទៅទៀតមានស៊ីអត់ស៊ីមួយគ្នា យើងជួបគ្នាសឹងតែរាល់ថ្ងៃមានរឿងអីក៏ឯងនៅក្បែរឯងដែរ មិនថាពេលញ៉ាំពេលពិបាកចិត្តឯងតែលួងខ្ញុំថា”លើកទឹកចិត្តថាឯងកុំគិតច្រើនតិចទៀតនឹងប្រសើរឡើងលែងអីហើយ” តែងនៅខាងខ្ញុំស្របតាមខ្ញុំជានិច្ចពេលសប្បាយពេលខ្លះក៏ឆ្កួតជាមួយគ្នា គឺមានវត្តមានឯងគ្រប់ពេលមានរឿងអ្វីក៏ពិភាក្សារជាមួយគ្នាដែរ ចុះហេតុអីថ្ងៃនេះ ឯងទៅបាត់ចោលខ្ញុំរហូតបែបនេះហេតុអីគេងស្ងាត់ឈឹងបែបនេះត្រឡប់មកវិញបានទេ ឯងកុំធ្វើយ៉ាងហ្នឹងអី កុំទៅចោលឯងបានទេ ម៉ី មកវិញមកមនុស្សល្អរបស់ឯងហេតុអ្វីព្រហ្មលិខិតលេងសើចយ៉ាងនេះ បើមានជាតិក្រោយមែនពិតសូមឲ្យយើងជួបគ្នាជាបងប្អូននឹងគ្នាណាឯងណាJaa Ae»។
បន្ទាប់មក គណនីខាងលើក៏បានបង្ហោះទៀតថា៖ «មនុស្សល្អរបស់ខ្ញុំអើយខ្ញុំជិតឆ្កួតហើយមិនពិតទេកុំទៅចោលឯងបានទេ កុំទៅដោយមិនលាបែបនេះ ឯងទទួលយកអត់បានទេលឿនពេកហើយ យើងបែកគ្នារហូតហើយមែនទេ នាងខ្ញុំជាមិត្តរបស់គាត់ ចាន់ សុវណ្ណបុប្ផា ហៅ(ម៉ី) Jaa Ae នៅព្រឹកស្អែកគាត់បញ្ជូនទៅតង្កល់នៅវត្តប្ញស្សីស្សាញ់ (ជិតព្រៃស) បើបងប្អូនណាដែលស្គាល់ស្រឡាញ់ និងរាប់អានគាត់អាចទៅជុំគ្នានៅវត្តបាន អាចទំនាក់ទំនងលេខខ្ញុំបាន 070262299»៕ ដោយ៖ លឹម ហុង