ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2020 ត្រូវបានបញ្ចប់កាលរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលទទួលបានទាំងការកោតសរសើរ និងរិះគន់។ ប៉ុន្តែ គេសង្ឃឹមថា កម្មវិធីនេះលើកក្រោយនឹងអាចល្អប្រសើរឡើង។
ការប្រកួតនេះផងដែរ ត្រូវបានដឹងថារៀបចំឡើងដោយផលិតកម្មមហាហង្ស និងទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ នៅវគ្គផ្តាច់ព្រ័ត្រនេះ អ្នករៀបចំកម្មវិធីបានជ្រើសរើសបេក្ខនារីចំនួន ២៨ រូប តំណាងឲ្យខេត្ត/ក្រុង និងសហគមន៍ខ្មែររស់នៅក្រៅប្រទេស៣ផ្សេងទៀត។
ជាលទ្ធផល ម្ចាស់គ្រងម្កុដ Miss Grand Cambodia 2020 បានទៅលើ កញ្ញា សេង រដ្ឋា ដែលមកពីខេត្តកំពង់ធំ និងតំណាងឲ្យខេត្តមួយនេះផងដែរ។ ដោយឡែកជ័យលាភីរងទី១ បានទៅលើកញ្ញា លឹម សុធារី តំណាងខេត្តព្រះសីហនុ ខណៈជ័យលាភីរងទី២ បានទៅលើកញ្ញា ជីវ ជីលី បេក្ខនារីតំណាងខេត្តបន្ទាយមានជ័យ, ម្ចាស់ជ័យលាភីរងទី៣ បានទៅលើកញ្ញា វុធ ធីដាវីន ជាបេក្ខនារីតំណាងខេត្តបាត់ដំបង និងចុងក្រោយម្ចាស់ជ័យលាភីរងទី៤ គឺបានទៅលើកញ្ញា សារុំ ចន្ថា ជាបេក្ខនារីតំណាងខ្មែរ–បារាំង។
ងាកមកចាប់អារម្មណ៍អត្ថន័យ សម្រាប់ការតំណាងឲ្យខេត្តនីមួយៗវិញ នោះជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដណាស់ពុំធ្លាប់បានដឹងពីមុននោះទេ។ ក្នុងនោះដូចជា៖ Miss Grand (កណ្តាល) គ្រងឈុតទេវីចក្រក្រាលនរារាជា តំណាងឲ្យខេត្តកណ្តាល ដែលជាខេត្តមួយដែលមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍ នៃប្រទេសកម្ពុជា ដែលមានក្រុងតាខ្មៅជាទីរួមខេត្ត។ ខេត្តកណ្តាលជាទីតាំងចំណាស់មួយដែលជាប់ទាក់ទងនឹងប្រវត្តិរាជធានី និងព្រះមហាក្សត្រតាំងពីសម័យបុរាណមក។ រូបសំណាកព្រះនារាយណ៍ដែលគង់ប្រថាប់នៅពីមុខសាលាខេត្តកណ្តាល គឺតំណាងឲ្យការរីកចម្រើនគ្រប់ផ្នែកទាំងសេដ្ឋកិច្ច និងនយោបាយ។ សម្លៀកបំពាក់ក្នុងទម្រង់អប្សរាប្រាសាទសំដៅលើស្ត្រីក្នុងតំបន់ បង្ហាញនូវភាពស្រស់ស្អាតទន់ភ្លន់ថ្លៃថ្នូរប្រកបដោយចំណេះដឹង។ ដំបងជ័យរបស់តាខ្មៅ ជាបារមីការការពារថែរក្សាប្រជាជនឲ្យជៀសផុតពីគ្រោះទុក្ខភ័យផ្សេងៗ។ Miss Grand (កំពង់ចាម) គ្រងឈុតជំនាញកសិកម្ម តំណងឲ្យខេត្តកំពង់ចាមដែលជាទីតាំងប្រកដោយដីមានដំណោយផលជីវជាតិ សម្រាប់ប្រជាជនប្រកបរបរកសិកម្មដូចជា ដំណាំពោត សណ្តែក ស្វាយចន្ទី កៅស៊ូ និងដំឡូងជាដើម។ ឈុតនេះផងដែរក៏ចង់បង្ហាញពីការរីកចម្រើនភោគទ្រព្យ កសិកម្ម ឧស្សាហកម្ម នៅក្នុងខេត្តកំពង់ចាម។ និងនៅមានអត្ថន័យសម្រាប់ខេត្តដទៃៗទៀត ដែលរៀបរាប់មិនអស់ (សូមទស្សនាវីដេអូខាងក្រោម)៕ ដោយ៖ លឹម ហុង