រូបថត១សន្លឹករបស់ជនប្តីប្រពន្ធជនបរទេសមួយគូ បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង និងស៊ែរឲ្យបានឃើញតៗគ្នាយ៉ាងច្រើនតែម្តង ព្រោះតែគេពុំនឹកស្មានដល់ថា ពួកគាត់មានគំនិតច្នៃប្រឌិតដ៏ចម្លែកបំផុតបែបនេះ ដោយយកម៉ាស់មកច្នៃធ្វើជាសម្លៀកបំពាក់យ៉ាងឡូយ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ សូម្បីតែកាបូបយួរក៏ត្រូវបានផលិតឡើងពីម៉ាស់ផងដែរ ។ តែយ៉ាងណា យើងក៏មិនដឹងថា សម្រាប់ឈុតសម្លៀកបំពាក់ដ៏ចម្លែកមួយកំប្លែៗនេះ ពួកគាត់ត្រូវប្រើម៉ាសអស់ចំនួនប៉ុន្មាននោះទេ ប៉ុន្តែ បើតាមការប៉ាន់ស្មាន គឺមិនក្រោម១០០ ម៉ាស់។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានខមិន ជាមួយការផ្ទុះសំណើចថា៖ «ការពារប៉ុណ្ណឹងហើយឆ្លងទៀតចប់, អ៊ីចឹងតើបានមាសឡើងថ្លៃ, សូមកោតសរសើរពួកគាត់ហើយ ដែលចេះរកនឹកច្នៃរបស់ប្លែកឃើញ!» និងនៅមានពាក្យខមិនលេងសើចជាច្រើនទៀត ដែលលើកយកមកមិនអស់៕ ដោយ៖ លឹម ហុង